តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុគឺជាគម្រោងសហប្រតិបត្តិការដ៍សំខាន់រវាងចិននិងកម្ពុជាក្នុងក្របខ័ណ្ឌ(ខ្សែក្រវាត់និងផ្លូវ)
គេហទំព័រ (www.td-globaltvnews.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ សូមអរគុណ

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុគឺជាគម្រោងសហប្រតិបត្តិការដ៍សំខាន់រវាងចិននិងកម្ពុជាក្នុងក្របខ័ណ្ឌ(ខ្សែក្រវាត់និងផ្លូវ)

 តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុគឺជាគម្រោងសហប្រតិបត្តិការដ៏សំខាន់រវាងចិននិងកម្ពុជាក្នុងក្របខ័ណ្ឌ ខ្សែក្រវាត់និងផ្លូវ


ព្រះសីហនុ៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុគឺជាគម្រោងសហប្រតិបត្តិការដ៏សំខាន់រវាងចិននិងកម្ពុជាក្នុងក្របខ័ណ្ឌ”ខ្សែក្រវាត់និងផ្លូវ” ដោយបានបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់។
លោកលាវ លានឈី (Liu Lianchi ) អនុប្រធានគ្រប់គ្រងទូទៅ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានឱ្យដឹងថា គំនិតផ្ដួចផ្ដើម” ខ្សែក្រវាត់និងផ្លូវនិងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជាបន្សំគ្នាយ៉ាងខ្លាំង។ ក្នុងនាមជា គម្រោងកិច្ចសហប្រតិបត្តិការសំខាន់រវាងប្រទេសកម្ពុជា និងប្រទេសចិន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងខិតខំប្រឹងប្រែងបន្តទៀត ដើម្បីចូលរួមចំណែកក្នុងការកសាងសហគមន៍ជោគវាសនាកម្ពុជាចិននៅក្នុង យុគសម័យថ្មី ។
កញ្ញា ហ័ង ហ័នហ័រ (Huang Huanhua )អនុប្រធានគ្រប់គ្រងទូទៅ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុម្នាក់ទៀតបានប្រាប់ឱ្យដឹងកាលពីពេលថ្មីៗនេះថា នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ មានសហគ្រាសនិងអង្គភាពចំនួន១៧៥ដែលមកពីប្រទេសចិនអឺរ៉ុបនិងអាមេរិក និងអាស៊ីអាគ្នេយ៍ជាដើមនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានផ្តល់ឱកាសការងារចំនួនជិត៣ម៉ឺននាក់ជូនប្រជាជនកម្ពុជា។
សំឡេង៖ « ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសយើងខ្ញុំមានផ្ទៃដីប្រហែល ១១១៣ ហិកតា។ បច្ចុប្បន្នយើងបានអភិវឌ្ឍបានជិត៦០០ហិកតាហើយ។ បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានក្រុមហ៊ុនសហគ្រាសចំនួន១៧៥ក្រុមហ៊ុនហើយកំពុងដំណើរការ ក្នុងនោះ៧០ភាគរយក្រុមហ៊ុនមកពីប្រទេសចិន និង៣០ភាគរយទៀតមកពីអាមេរិក បារាំង អង់គ្លេស កូរ៉េ ជប៉ុន ដែលផ្តល់ការងារជូនប្រជាពលរដ្ឋកំពុងធ្វើការជិត៣ម៉ឺននាក់ »។
គួររម្លឹកថាកាលពីឆ្នាំ២០១៦មុនពេលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជាក្នុង អត្ថបទដែលចុះផ្សាយនៅប្រព័ន្ធសារព័ត៌មានកម្ពុជា ឯកឧត្តម Xi Jinpingប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងកម្ពុជា។នៅឆ្នាំ២០១៨ ពេលចូលរួមវេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ”ខ្សែក្រវាត់និងផ្លូវ”លើកទី២ដែលរៀបចំធ្វើនៅទីក្រុងប៉េកាំង សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងកោតសរសើរថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជាគំរូនៃសមិទ្ធផលដ៏ធំធេងក្នុងកិច្ចសហប្រតិបត្តិការ”ខ្សែក្រវាត់និងផ្លូវ”រវាងកម្ពុជានិងចិន។ ក្រៅពីនេះតាំងពីឆ្នាំ២០០៨មក តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានពន្លឿនការកសាងដោយឥតឈប់ឈរដែលបានក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសអន្តរជាតិរបស់កម្ពុជាដែលមានហេដ្ឋារចនាសម្ព័ន្ធពេញលេញទាំងផ្នែកផលិតកម្មនិងជីវភាពរស់នៅ៕










Previous Post Next Post