អនុវត្តន៍តាមសេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជានិងតបតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សក់ ចន្ទកញ្ញារិទ្ធិអភិបាលខណ្ឌពោធិ៍សែនជយ័
នាព្រឹក:ថ្ងៃសៅរ៍ ទី៨ខែកក្កដាឆ្នាំ២០២៣លោក លាប ប៊ុនណ្ណារិទ្ធ ប្រធានគណៈកម្មការផ្សារ ជម្ពូវន្ត័ បានដឹកនាំបងៗសណ្តាប់ធ្នាប់ផ្សារចុះផ្សព្វផ្សាយ
ពន្យល់អំពីការស្កេនQR កូដដើម្បីភ្ជាប់ telegramនិងកម្មវិធី TikTok ជាមួយថ្នាក់ដឹកនាំសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា telegram របស់ឯកឧត្តមបណ្ឌិត ហ៊ុន មាណែត telegram របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃរាជធានីភ្នំពេញ ដើម្បីទទួលបានដំណឹងពត៌មានថ្មីៗ ស្តីអំពីសកម្មភាពរបស់ថ្នាក់ដឹកនាំក្នុងកិច្ចខិតខំបំរើបងប្អូនប្រជាពលរដ្ឋនិង ក្នុងការកសាងប្រទេសជាតិអភិវឌ្ឍន៍ទៅមុខជាបន្តបន្ទាប់។
យោងតាមការរៀបរាប់របស់បងប្អូនអាជីវករដែលលក់ដូរនៅក្នុងផ្សារ ជម្ពូវន្ត័ពួកគាត់មានការសប្បាយរីករាយជាខ្លាំងដែលបានទទួលពត៌មានថ្មីៗពីថ្នាក់ដឹកនាំ និងសុំចូលរួមគាំទ្រជានិច្ចជាមួយរដ្ឋាភិបាលក្នុងការកសាងប្រទេសជាតិយើងអោយបានជឿនលឿនទៅមុខជានិច្ច។
….ជាពិសេសសុំថ្លែងអំណរគុណដល់ លោក លាប ប៊ុនណ្ណារិទ្ធ ដែលលោកតែងតែប្រកាសប្រាប់ផ្សព្វផ្សាយ នៅកិច្ចការនានា មានដូចជា ការចាក់វ៉ាក់សាំង ការធ្វើបណ្ណ័មូលនិធិសុខាភិបាល ការចូលរួបបោះឆ្នោតដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣កក្កដាខាងមុខនេះ និងពត៌មានជាច្រើនទៀត ដែលរាជរដ្ឋាភិបាលដាក់ចេញមកបានឆាប់រហស័និងទាន់ពេលវេលា។
ដោយ គឹម កាណេត និពន្ធនាយករង GBN tv online
ទំនាក់ទំនងផ្សាយពានិជ្ជកម្មលេខ 089 773 373 .016 757 933