កិច្ចប្រជុំបណ្ដាញប្រចាំឆ្នាំសម្រាប់ សាព័ត៌មានសន្តិភាព និង ការកសាងសន្តិភាពសហគមន៍ អង្គការ ACT បានធ្វើទស្សនកិច្ចសិក្សានៅ ឃុំខ្ញែ ស្រុក សំបូរ ខេត្តក្រចេះ ដែលមានអ្នកចូលរួមជាច្រើនអ្នក ព្រមទាំងចុះល្បាតផ្ទាល់ សំណួរ ចំលើយ មកពីសហគមន៍ និងសាព័ត៌មានសន្តិភាព មានចំនួន ៧៣ រូប មកពីអង្គភាពនានា និងមកពីសហគមន៍ ដូចជាត្រពាំងល្ពៅ មកពីខេត្តកំពត ក្រពុំឈូក មកពីខេត្តតាកែវ កោះខ្ញែខេត្តក្រចេះ និងជាច្រើនខេត្តទៀត មានរយៈ ៣ថ្ងៃ ។
ខេត្តក្រចេះ: នៅព្រឹកថ្ងៃ សៅរ៍ ទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២៣ កិច្ចប្រជុំបណ្ដាញប្រចាំឆ្នាំ សម្រាប់គម្រោង សារព័ត៌មានសន្តិភាពនិងការកសាងសន្តិភាពសហគមន៍ មកពីបណ្ដាញគ្រប់ខេត្តនានាទៅកាន់ (វត្តសសរ ១០០ ) ឃុំ ខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះគោលបំណង:
ចែករំលែកបទពិសោធន៍អំពីការផ្លាស់ប្តូរផ្ទាល់ខ្លួននិងក្នុងសហគមន៍ក្រោយពីបានចូលរួមជាមួយអង្គការ ACT
បង្កើតការទំនាក់ទំនងរវាងបណ្ដាញរបស់អង្គការ ACT ល្បាតព្រៃសហគមន៍នៅភ្នំត្រឹល ដែលមានការលួចកាប់បំផ្លាញព្រៃឈើជាច្រើនផងដែរ កំលុងពេលចុះល្បាតក៏ជួបបទល្មើស កាប់ថ្មីៗ បទល្មើសកាប់យូរហើយនិង ល្បាតមើលព្រំដីសម្បទានចំការអំពៅ ជាច្រើនហិកតា ដោយ មានការសំណូមពរពីរប្រជាពលរដ្ឋ នៅដីទីទួលសុវត្ថិភាពដែលមាន ៣ ភូមិ ស្ថិតនៅក្នុងភូមិ បាយសំណុំ ភូមិស្វាយចេក ភូមិជើងពាន ។ ពីមុនមានទំហំដីចំនួន ២៩០០ ម៉ែត្រ ទទឹង ១០០០ម៉ែត្រ តែបច្ចុប្បន្ននៅសល់តែ បណ្ដោយ ៩២៧ម៉ែត្រ ទទឹង ៧០០ម៉ែត្រតែប៉ុណ្ណោះ ហើយក៏មិនទាន់ចេញផ្លង់កម្មសិទ្ធិអោយប្រជាពលរដ្ឋត្រឹមត្រូវច្បាស់លាស់ដែរ ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់កាន់កាប់ដីនេះតាំងពីឆ្នាំ ២០១១មកម្លេះ ហើយក៏មានការយល់ព្រមពីសំណាក់អាជ្ញាធរ មានការក៏កសាងសាលាមួយខ្នង បង្គន់អនាម័យមួយ អណ្ដូងស្នប់មួយ ប៉ុន្តែឥឡូវបែជាអជ្ញាធរថា មិនដឹងដែរ បើឃើញមានប៉ុនណាប៉ុណ្នឹងទៅ ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ពីព្រោះមានតែទីទួលសុវត្ថិភាពនឹងមួយគត់ ដែលពួកគាត់ស្នាក់អាស្រ័យនៅពេលដែលមានទឹកជំនន់ម្ដងៗ ឬប្រលែងគោ ក្របី ស៊ីស្មៅជាប្រចាំរៀងរាល់ថ្ងៃផងដែរ។
សូមបញ្ជាក់ផងដែរថា : ទីទួលសុវត្ថិភាពនោះប្រជាពលរដ្ឋទុកសម្រាប់ស្នាក់នៅ ឬក៏បញ្ចូនគោ ក្របី ទៅនៅទីទួលសុវត្ថភាពនោះនៅពេលដែលមានទឹកជំនន់ម្ដងៗ ប្រជាពលរដ្ឋទាំងអស់នោះ នាំគ្នាទៅស្នាក់នៅទីទួលសុវត្ថិភាពនោះទាំងអស់គ្នា ព្រមទាំងសត្វ គោក្របីផងដែរ បើយកទីទួលសុវត្ថិភាពនោះ តើពេលមានទឹកជម្នន់ម្ដងៗពួកគាត់ទៅស្នាក់នៅឯណា? ដូច្នេះហើយសូមអជ្ញារធគ្រប់លំដាប់ថ្នាក់ប្រគល់ដីអោយពួកគាត់វិញផង និង ជួយអន្តរាគមន៍ចេញផ្លង់កម្មសិទ្ធិអោយពួកគាត់កាន់កាប់ស្របច្បាប់ ហើយពួកគាត់សូមអំពាវនាវដល់សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួយដល់ពួកគាត់ដោយក្ដីអនុគ្រោះ។