មេបញ្ជាការអាវុធហត្ថខណ្ឌជ្រោយចង្វារ ចូលរួមរំលែកទុក្ខដល់គ្រួសារកម្លាំងក្រោមឱវាទ ០២នាក់ ដែលមានសមាជិកក្នុងគ្រួសារទទួលមរណៈភាព!
គេហទំព័រ (www.td-globaltvnews.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ សូមអរគុណ

មេបញ្ជាការអាវុធហត្ថខណ្ឌជ្រោយចង្វារ ចូលរួមរំលែកទុក្ខដល់គ្រួសារកម្លាំងក្រោមឱវាទ ០២នាក់ ដែលមានសមាជិកក្នុងគ្រួសារទទួលមរណៈភាព!

 មេបញ្ជាការអាវុធហត្ថខណ្ឌជ្រោយចង្វារ ចូលរួមរំលែកទុក្ខដល់គ្រួសារកម្លាំងក្រោមឱវាទ ០២នាក់ ដែលមានសមាជិកក្នុងគ្រួសារទទួលមរណៈភាព!


នាព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី ហង្ស ណារិទ្ធ មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានប្រគល់ថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌជ្រោយចង្វារ ក្នុងស្មារតីសាមគ្គីភាព ជូនដល់កម្លាំងក្រោមឱវាទ ០២នាក់ ដែលមានសមាជិកក្នុងគ្រួសារទទួលមរណៈភាព ក្នុងនោះរួមមាន៖

គ្រួសារទី១៖ ថវិកាចំនួន ៤,៦០០,០០០រៀល (បួនលានហុកសិបម៉ឺនរៀល) ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ឯក ម៉ែន វង មេបញ្ជាការរង មូលដ្ឋានខណ្ឌ ដែលម្តាយរបស់លោកបានទទួលមរណៈភាព កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៩៣ឆ្នាំ ដោយជរាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

គ្រួសារទី២៖ ថវិកាចំនួន ៣,៥៤០,០០០រៀល (បីលានហាសិបបួនមុឺនរៀល) ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ទោ ហុិន រិទ្ធី ជំនួយការមូលដ្ឋានខណ្ឌ ដែលឪពុករបស់លោកបានទទួលមរណៈភាព កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយជរាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ទំនាក់ទំនងពាណិជ្ជកម្ម ០១៦ ៧៥៧ ៩៣៣/០៨៩ ៧៧៣ ៣៧៣



Previous Post Next Post