ក្រីក្រហើយមានទុក្ខធំទៀត!!!
អ៊ុំស្រីនិងកូនជាអ្នករើសអេតចាយបាននាំគ្នាមកដល់ទីស្នាក់ការកណ្តាលរបស់ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ដើម្បីផ្តល់បទសម្ភាសករណី ហិង្សាលើរូបរាងកាយដោយមានរបួសយ៉ាងធ្ងន់ធ្ងរ ដេរ៤ថ្នេរ ប្រព្រឹត្តដោយ ក្រុមគ្រួសារអ្នកមានប្រាក់ឥទ្ធិពល រស់នៅ ខណ្ឌមានជ័យ ភ្នំពេញ។ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៨ខែ១១ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវសាធារណៈរបស់រដ្ឋក្នុង ភូមិទ្រាល៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ក្រោយកើតហេតុ ពួកគាត់បានទៅប្តឹងនៅប៉ុស្តិ៍នគរបាល ប៉ុន្តែរហូតដល់ពេលនេះ ពួកគាត់ទាំងពីរនាក់ម្តាយនិងកូននៅតែមិនទាន់ទទួលបានយុត្តិនៅឡើយទេ ទើបសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ទំនាក់ទំនងពាណិជ្ជកម្ម ០១៦ ៧៥៧ ៩៣៣/០៨៩ ៧៧៣ ៣៧៣