សន្និសិទសារព័ត៍មាននៅទីស្ដីការគណៈរដ្ឋមន្រ្តីដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដែលប្រព្រឹត្តទៅនៅថ្ងៃទី២ ខែមិនា ឆ្នាំ ២០២៣ ត្រូវនឹងថ្ងៃព្រហស្បតិ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វា ស័ក ព ស ២៥៦៦ វេលាម៉ោង ៩ :៣០នាទីព្រឹក សាលសេរីភាពជាន់ផ្ទាល់ដី។
លោកអភិបាលនៃគណៈអភិបាល អ៊ូច ភា បានថ្លែងដែលមានខ្លឹមសារដូចតទៅ÷រដ្ឋបាលខេត្តតាកែវ មានការចាក់វាក់សាំងបានទាន់ពេលវេលា ការកសាងអគ្គីសនីជូនប្រជាពលរដ្ឋ វិស័យអប់រំបានល្អប្រសើរនឹងរីកចំរើន មានជូនសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រ មានកម្មវិធីជូនសាច់ប្រាក់ប្រជាពលរដ្ឋងាយរងគ្រោះទឹកជំនន់ ការអភិវឌ្ឍន៍ផ្លូវថ្នល់ វិស័យកសិកម្ម ឧស្សាហ៍កម្ម រួមគ្នាការពារបរិដ្ថានអោយបានល្អ ជំរុញវិស័យសុខាភិបាលជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ហើយក៏ជំរុញអោយបានការអភិវឌ្ឍន៍គ្រប់វិស័យជាបន្តទៅទៀត អោយកាន់តែរីកចំរើន។ជាទីបញ្ចប់នេះលោកអភិបាលនៃគណៈអភិបាល អ៊ូច ភា បានមានប្រសាសន៍ថា មានសុខសន្តិភាព មានការអវិឌ្ឍន៍ ហើយក៏មានការរីចំរើនគ្រប់វិស័យផងដែរ ដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន។