ក្រោយពីប្តឹងតវ៉ានឹងដីការចាប់ផ្តើមលក់ដោយបង្ខំភាគីកូនបំណុលប្តឹងទាស់ជាបន្តបន្ទាប់
រតនគិរី៖ យោងតាមពាក្យបណ្តឹងទំទាស់ចុះថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២៣បានអោយដឹងថាភាគីកូនបំណុលនៅខេត្តរតនគិរីប្តឹងទាស់នឹងដីការសម្រេចចាប់ផ្តើមលក់ដោយបង្ខំលេខ ០៣ ខ ដ.ព.ស/២៣ចុះថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៣ របស់សាលាដំបូងខេត្តរតនគិរី ដោយសំអាងហេតុថា ត្បិតផ្អែកតាមដីការសម្រេចខាងលើតុលាការអនុវត្តបានសម្រេច ចំណុចទី១ ចាប់ផ្តើមនីតិវិធីលក់ដោយបង្ខំដើម្បីម្ចាស់បំណុលនៃការអនុវត្តរបស់ធនាគារកាណាឌីយ៉ា ក.អ មានអាស័យដ្ឋាននៅរាជធានីភ្នំពេញ តាមអំណាចសាលដីការសាលាឧទ្ធណ៍ភ្នំពេញ។
ចំណុចទី២គឺប្រកាស់រឹបអូសអចលនទ្រព្យចំនួន០៤កន្លែងនៅខេត្តរតនគិរីគឺមិនត្រឹមត្រូវទេ ព្រោះថាការរឹបអូសទាំង៤ទីតាំងនេះវាលើសលុបពេកពីចំនួនប្រាក់ដែលកូនបំណុលជំពាក់ ព្រោះគាត់ជំពាក់តែជាងម្ភៃម៉ឺនដុល្លាប៉ុណ្ណោះ។
ក្នុងពាក្យប្តឹងទាស់នោះបានបន្តទៀតថាកន្លងមកដោយសារនាងខ្ញុំមិនយល់ដឹងអំពីផ្លូវច្បាប់នាពេលធ្វើកម្ចីប្រាក់ពិភាគីធនាគារកាណាឌីយ៉ា អ.ក សាខាខេត្តស្ទឹងត្រែងបានតម្រូវអោយនាងខ្ញុំធ្វើកិច្ចសន្យាបង្កើតសិទ្ធិលើបំណុលជាច្រើនមុខ ឬប្រភេទណាស់ក្រោមបំណុលតែមួយប៉ុណ្ណោះតួយ៉ាងម្ចាស់បំណុលបានអោយនាងខ្ញុំផ្តិតមេដៃលើកិច្ចសន្យាខ្ចីបរិភោគផង ហ៊ីប៉ូតែកផង និង កិច្ចសន្យាដាក់បញ្ចាំជាអាទ៍។
ត្បិតថាក្នុងកិច្ចសន្យាកម្ចីប្រាក់ដែលមានចំនួនខាងលើមានការដាក់បញ្ចាំប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន០៤ប័ណ្ណទៅម្ចាស់បំណុលដែលជាធនាគារការណាឌីយ៉ាសាខាខេត្តស្ទឹងត្រែង ហើយភាគីធនាគាបានដកហូតប័ណ្ណទាំងនោះទៅរក្សាទុកតែម្តង ត្រង់ចំណុចនេះទើបនាងខ្ញុំដឹងថា វាមិនស្របច្បាប់នោះឡើយ ព្រោះថាកាបង្កើតកិច្ចសន្យាជាច្រើនមុខលើកូនបំណុលនេះជាការរំលោភបំពានស្ថានភាព ឬ សិទ្ធិដែលផ្តល់ដោយច្បាប់ ឬ បទដ្ឋានគតិយុត្តិផ្សេងៗកំណត់ត្រង់ចំណុចនេះវាជាវិការៈនៃកិច្ចសន្យា។
ហេតុនេះនាងខ្ញុំស្នើសុំតុលាការអនុវត្តពិនិត្យ និង ពិចារណាកែសម្រួលដីការសម្រេចចាប់ផ្តើមលក់ដោយបង្ខំត្រង់ចំណុចទី២ ពីការរឹបអូសអចលនវត្ថុ០៤ទីតាំង មកត្រឹង០១ទីតាំងវិញគឺគ្រប់គ្រាន់ហើយ ។
ក្រោយមានអង្គភាពសារព័ត៌មានមួយចំនួនបានចុះផ្សាយអំពីការចាប់ផ្តើមលក់ដោយបង្ខំរបស់តុលាការអនុវត្តខេត្តរតនគិរី និង អត្ថបទភាគីកូនបំណុលបានប្តឹងសុំតវ៉ា រួចមក លោក នូ នេត្រា ដែលមានលេខទូរសព្ទ័លេខ 015 938 588 បានអះអាងថាខ្លួនជាមេធាវីរបស់ធនាគារ កាណាឌីយ៉ា ខលមកបងប្អូនអ្នកសារព័ត៌មានយើង និង បានផ្ញើលិខិតជំរាបជូន ដើម្បីស្នើសុំអោយមានការកែតម្រូវនូវព័ត៌មានចុះថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ២០២៣
ដែលមានអត្ថន័យថា
លោក/លោកស្រីនាយកនៃសារពត៌មាន....
កម្មវត្ថុ ស្នើសុំអោយមានការកែតម្រូវនូវព័ត៌មាន ដែលបានផ្សព្វផ្សាយពាក់ព័ន្ធករណីអតិថិជននៅធនាគារកាណាឌីយ៉ា ក.អ សាខាស្ទឹងត្រែង កាលពីពេលកន្លងមក។
លិខិតនោះទៀតសោធបានបន្តថា
- ការផ្សព្វផ្សាយដោយមិនមានលក្ខណៈសុចរិត
- ការផ្សាយឲ្យភាគីម្ខាងដោយមានលក្ខណៈមូលបង្កាច់ មានលក្ខណៈមិនពិតជាក់លាក់ ដោយបង្លំ មានលក្ខណៈញុះញុង ធ្វើឲ្យសាធារណៈជន បាត់បង់ជំនឿ យល់ខុស និងនាំឲ្យមានការយល់ច្រឡំមកស្ថាប័ន ធនាគារ កាណាឌីយាក.អ។
- ការផ្ស្វផ្សាយនេះមានលក្ខណៈខុសពីការគិត ធ្វើឲ្យខូចខាតដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ ធនាគារ កាណាឌីយ៉ា ក.អ។
លិខិតនោះក៍បានបន្តទៀតថាយើងសូមជំរាបជូនលោក លោកស្រី និង សាធារណៈជនមេត្តាជ្រាបថា ធនាគារកាណាឌីយ៉ា ក.អ ៖
- ជាធនាគារដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់នៃព្រះរាជាចក្រកម្ពុជា
- ជាធនាគារដែលប្រតិបត្តិតាមបទបញ្ញត្តិនៃប្រតិបត្តិការណ៍ហរិញ្ញវត្ថុយ៉ាងត្រឹមត្រូវលក្ខណៈជាតិនិងអន្តរជាតិរួមទាំងវិធាពាក់ព័ន្ធជាធរមានទាំងឡាយនៃព្រះរាជាណាចក្រកម្ពុជា។
- ធនាគារបានប្រកាន់ភ្ជាប់នូវការអនុវត្តតាមវិធានក្នុងការដោះស្រាយចំពោះបំណុលដែលមិនដំណើរការណ៍ តាមលំដាប់លំដោយរបស់វិធានធនាគារជាតិ និងបញ្ញាត្តិនៃព្រះរាជាណាចក្រកម្ពុជា។
- ធនាគារ សូមបដិសេធន៍ការចោទប្រកាន់ទាំងឡាយក្នុងការផ្សាយរបស់សារព័ត៌មានរបស់លោក លោកស្រី កន្លងមកដែលមានលក្ខណៈមូលបង្កាចខុសពីការពិត មិនសមហេតុសមផល និងគ្មានសំអាង។
- ធនាគារ បើចំហរគ្រប់ពេលវេលាក្នុងការសហការជួបជាមួយអតិថិជនដែលមានបញ្ហាក្នុងការដោះស្រាយបំណុលរបស់ខ្លួនជាមួយ ធនាគារ ក្នុងការស្វែងរកមធ្យោបាយដោះស្រាយដែលល្អប្រសើរណាមួយ។
ហើយភាគីកូនបំណុលបានលើកឡើងថា លោកស្រីនិងបន្តស្វែងរកយុត្តិធម៌ទៀត ដោយបន្តប្តឹងទំទាស់និងការអនុវត្តចាប់ផ្តើមលក់ដោយបង្ខំដោយមានចំនួនលើសលុបទាំងនេះ។
ក្រៅពីប្តឹងទាស់ លោកស្រីនិង បន្តប្តឹងទៅ ធនាគារជាតិដែលជាថ្នាក់លើដើម្បីស្វែងរកយុត្តិធម៌ព្រោះកន្លងមកភាគីធនាគារ កាណាឌីយ៉ា សាខាខេត្តស្ទឺងត្រែងបានយកប្លង់លោកស្រីទៅរក្សាទុក និង ធ្វើកិច្ចសន្យាជាច្រើនដងច្រើនលើកលើកម្ចីតែមួយ។
មហាជនរងចាំមើលថាតើការលើកឡើងរបស់លោកមេធាវីនូ នេត្រា ដែលជាតំណាងអោយធនាគារកាណាឌីយ៉ា តាមរយៈលិខិតដែលគ្មានបោះត្រា ឬ សញ្ញាសំគាល់ណាមួយ ក្រៅពីឡូហ្គោរបស់ធនាគារការណាឌីយ៉ានេះយកជាការដែរឬទេ ហើយ ការអះអាងរបស់លោកមេធាវី នូ នេត្រា ពិតជាត្រឹមត្រូវតាមច្បាប់ របស់ធនាគារជាតិកំរិតណាដែរឬទេ។