អនុសាខាសមាគមនារីកម្ពុជា សហការជាមួយរដ្ឋបាលខណ្ឌឫស្សីកែវ រៀបចំពិធីសំណេះសំណាលខួបលើកទី១១២ ទិវាអន្តរជាតិនារី០៨មីនា
គេហទំព័រ (www.td-globaltvnews.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ សូមអរគុណ

អនុសាខាសមាគមនារីកម្ពុជា សហការជាមួយរដ្ឋបាលខណ្ឌឫស្សីកែវ រៀបចំពិធីសំណេះសំណាលខួបលើកទី១១២ ទិវាអន្តរជាតិនារី០៨មីនា

 អនុសាខាសមាគមនារីកម្ពុជា សហការជាមួយរដ្ឋបាលខណ្ឌឫស្សីកែវ រៀបចំពិធីសំណេះសំណាលខួបលើកទី១១២ ទិវាអន្តរជាតិនារី ០៨មីនា


ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ១៤កេីត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣
អនុសាខាសមាគមនារីកម្ពុជា ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ បានសហការជាមួយរដ្ឋបាលខណ្ឌឫស្សីកែវ បានរៀបចំពិធីសំណេះសំណាលខួបលើកទី១១២ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២៣  ក្រោមប្រធានបទ "ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល" ។

ពិធីខាងលេីស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ និងមានការចូលរួមជាកិត្តិយសពី ឯកឧត្តម លោកជំទាវ លោកស្រី សមាជិកាសមាគមនារីថ្នាក់ខណ្ឌ-សង្កាត់ នារីជានគរបាល អ្នកគ្រូបង្រៀន អ្នកគ្រូពេទ្យ សរុបប្រមាណ ៦៨០នាក់ ។

ឆ្លៀតក្នុងឱកាសនោះដែរសមាជិកាដែលបានចូលរួម ទទួលបាន អាវយឺតសមាគមនារី០១អាវ ក្រណាត់អាវ០១អាវ ក្រណាត់សំពត់០១សំពត់ និងថវិកា២០,០០០រៀល ៕



Previous Post Next Post