សន្និសីទសារព័ត៍មាននៅទីស្ដីការគណៈរដ្ឋមន្រ្តី ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលប្រព្រីត្តទៅនៅថ្ងៃ ១រោជ ខែ ផល្គុន ឆ្នាំខាល ចត្វាស័ក ព-ស ២៥៦៦ ត្រូវនឹងថ្ងៃ ៧ ខែ មីនា ឆ្នាំ ២០២៣ វេលាម៉ោង ៩:៣០ ព្រឹក នៅសាលសេរីភាជាន់ផ្ទាល់ដីស្ដីអំពី (ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមករបស់រដ្ឋាលខេត្តពោធិ៍សាត់)។
លោកអភិបាលនៃគណៈអភិបាល ខូយ រីដា បានថ្លែងថា÷ ការអភិវឌ្ឍវន៍ ការកសាងផ្លូវជាច្រើនខ្សែ ភូមិឃុំមានសុវត្ថិភាព សន្តិសុខសង្គមបានរៀបរយល្អ ផ្ដល់សេវារដ្ឋបាលតាមច្រកចេញចូលតែមួយ ដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ដោះស្រាយបានជោគជ័យជាស្ថាពរ។សមិទ្ធផល សាងសង់អាគារ ច្រកចេញចូលតែមួយ សាលារៀន ឃុំ សង្កាត់ ជួសជុល ប្រព័ន្ធលូ ធ្វើបង់អង្គុយ ជញ្ជាំងច្រាំង ចាក់សាបសាលាក្រុង ជុយជុលបង្គោលភ្លើង សាងសង់ផ្លូវប៉េតុង ជីកស្រះ លូបណ្ដោះទឹក ។សមិទ្ធផលស្រូវបានជាច្រើន ដូចជា ម្រេច សមិទ្ធផលក្រូចពោធិសាត់បានជាច្រើន ស្វាយ ស្វាយចន្ទី មានដំណាំជាច្រើនទៀតដោយមិនប្រើថ្នាំគីមីនោះទេ បច្ចេកទេសផ្នែកកសិកម្មមានស្តង់ដា ហើយមានការរីកចំរើនគួរអោយកត់សំគាល់ ពី១០តោនទៅ ១៥ តោន ក្នុងមួយថ្ងៃ ។ មានទំនប់ទឹកជាធារាសាស្រ្តសំរាប់បង្កបង្កើតផលបានបីរដូវ។ ប្រទេសយើងមានសុខសន្តិភាពទើបមានការរីកចំរើនគ្រប់វិស័យ ដោយសារការដឹកនាំដ៏ឈ្លាស់វ័យរបស់សម្ដេចតេជោ ហ៊ុន សែន ដែលជារដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជារបស់យើង។