ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអន​ឡា​ញ​កំពុងបើកដំណើរការយ៉ាងរលូននៅទឹកដីខណ្ឌមានជ័យ
គេហទំព័រ (www.td-globaltvnews.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ សូមអរគុណ

ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអន​ឡា​ញ​កំពុងបើកដំណើរការយ៉ាងរលូននៅទឹកដីខណ្ឌមានជ័យ

 ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រពន្ធអនឡាញកំពុងបើកដំណើរការយ៉ាងរលូននៅទឹកដីខណ្ឌមានជ័យ


ភ្នំពេញ÷ថ្ងៃទី 8ខែមីនាឆ្នាំ 2023តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅភូមិដំណាក់ធំ3សង្កាត់ស្ទឹងមានជ័យទី 3ខណ្ឌមានជ័យរាជធានីភ្នំពេញតាមបណ្ដោយផ្លូវបេតុងបានផ្ដល់ព័ត៌មានមកភ្នាក់ងារសារព័ត៌មានTD GBN TV News យើងថាមានលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញបើកលេងយ៉ាងរំភើយដែលគ្មានសមត្ថកិច្ចរឬអាជ្ញាធរក្នុងមូលដ្ឋានណាចុះបង្ក្រាបនោះទេដោយពួកគាត់ខ្លាចមានកើតចោរកម្មលួចឆក់ប្លន់ក្នុងភូមិឃុំជាដើម។

ជាក់ស្ដែងភ្ងាក់ងារសារព័ត៌DT GBN TV News យើងបានចុះទៅដល់កន្លែងលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញភ្នាល់ដាក់លុយរាប់រយដុល្លារ តាមអ្វីដែលប្រជាពលរដ្ឋបានរាយការណ៍មក ដើម្បីថតផ្ដិតយករូបភាពផ្សាយជូនសមត្ថកិច្ចនិងដើម្បីសាកសួរព័ត៌មានទៅសមត្ថកិច្ច ថាតើមានល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនមានដឹងដែររឺទេ?

សូមបញ្ជាក់ថា ល្បែងស៊ីសងគ្រប់ប្រភេទត្រូវបានរាជរដ្ឋាភិបាលដែលមាន សម្ដេច តេជោហ៊ុនសែន និង សម្ដេច ក្រឡាហោម ស ខេង ជាឧបនាយករដ្ឋមន្ត្រីនិងជាមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញសេចក្ដីប្រកាសឲ្យលុបបំបាត់នៅល្បែងស៊ីសងគ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋានដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យសមស្របនិងពាក់ថា ភូមិឃុំមានសុវត្ថិភាព ចុះហេតុអីបានជាល្បែងស៊ីសងកើតឡើងហើយបែរជាសមត្ថកិច្ចមិនបានដឹងទៅវិញរឺមួយមានអ្វីពិសេសនៅពីក្រោយខ្នងបានជាមិនបង្ក្រាប។

នៅក្នុងករណីល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញកើតឡើងនៅភូមិដំណាក់ធំ3សង្កាត់ស្ទឹងមានជ័យទី 3ខណ្ឌមានជ័យរាជធានីភ្នំពេញនៅតាមបណ្ដោយផ្លូវបេតុងក្នុងករណីនេះខាងសារព័ត៌មានយើងនឹងទាក់ទងសាកសួរទៅលោកអធិការខណ្ឌមានជ័យឱ្យកាន់តែច្បាស់។



Previous Post Next Post