លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជួបសំណេះសំណាលជាមួយមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តកែប ក្នុងទិវាខួបលើកទី១១២ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៣
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជេីញជួបសំណេះសំណាលជាមួយមន្ត្រីឧទ្យានុរក្ស និងមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តកែប។
ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញេីរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូនដល់មន្រ្តីនៃមន្ទីរបរិស្ថានមដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់មន្រ្តីរាជការនៅគ្រប់ពេលវេលា។
លោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា ក្រោមម្លប់នៃសុខសន្តិភាព យេីងទាំងអស់គ្នាអាចប្រកបរបរចិញ្ចឹមជីវិតរៀងៗខ្លួន ។ ការសំណេះសំណាលនេះ ក៏ស្របពេលដែលនៅទូទាំងប្រទេស បានរៀបចំពិធីអបអរសារទរ ខួបលើកទី១១២ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៣ ក្រោមមូលបទ ក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល”។
លោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញេីរមន្រ្តីរាជការនៃមន្ទីរបរិស្ថាន ជាពិសេស មន្រ្តីឧទ្យានុក្ស ត្រូវថែរក្សា និងអភិរក្សតំបន់ការពារធម្មជាតិរបស់ឧទ្យានជាតិកែបឲ្យនៅគង់វង្ស ដេីម្បីទាក់ទាញទេសចរណ៍ ដេីម្បីរួមចំណែកដល់កិច្ចអភិវឌ្ឍន៍ខេត្តកែប និងបានឧបត្ថម្ភអង្ករ ១តោន មី ៣កេសធំ និងថវិកា១លានរៀល និងឧបត្ថម្ភដល់មន្រ្តី ៣៩នាក់ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល ដោយឡែសម្រាប់នារី ១៤នាក់ ក្នុងម្នាក់ៗទទួលបានសំពត់សឹង១ក្បិនបន្ថែមទៀត ។
បន្ទាប់មកទៀតលោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានអញ្ជេីញឡេីងលេីប៉មមើលទេសភាពដ៏ស្រស់ស្អាតរបស់ខេត្តកែប។
គួរំលឹកផងដែរថា ប៉មមើលទេសភាពកម្ពស់ ១២ម៉ែត្រនេះ គឺជាមធ្យោបាយកម្សាន្តមួយបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាឧទ្យានជាតិកែប បន្ថែមពីលើសម្រស់ធម្មជាតិ សត្វព្រៃ និងផ្លូវក្រវ៉ាត់ភ្នំដែលអាចដើរកម្សាន្ត និងហាត់ប្រាណរបស់មនុស្សទូទៅ។ បន្ទាប់មកក៏ធ្វេីដំណេីរទស្សនៈកិច្ចនៅលេីកោះទន្សាយ។
ជាចុងក្រោយ លោកជំទាវកិត្តិសង្គហប
M
ណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសសេីរដល់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ដែលបានដឹកនាំ កសាង អភិវឌ្ឍខេត្ត ដែលបានកែប្រែមុខមាត់ និងលេីកសោភណ្ឌភាពខេត្តកែបបានជែមមួយកម្រិតទៀត។