សកម្មភាពបោះបង្គោលព្រំការពារបុរាណដ្ឋានចំនួន០៣ទីតាំង ក្នុងឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ..............................................
នៅថ្ងៃសុក្រ ៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកស៊ុន មានជ័យ ប្រធានមន្ទីរ និងសហការី នៃក្រុមប្រតិបត្តិបេតិកភណ្ឌមន្ទីរ ចំនួន១០នាក់ បានចុះទៅកាន់ឃុំសែនដី ស្រុកសំរោងទង ដោយមានការសហការចូលរួម ការិយាល័យសង្គមកិច្ច និងសុខមាលភាព អាជ្ញាធរឃុំសែនដី នគរបាលប៉ុស្ដិ៍ មេភូមិ អនុភូមិ និងព្រមទាំងប្រជាពលរដ្ឋដែលមានដីជុំវិញបុរាណដ្ឋាន ដើម្បីចូលរួមបោះបង្គោលព្រំការពារបុរាណដ្ឋាន ស្មើនឹង០៣ទីតាំង
១. ឈ្មោះអង្គតាទិត្យ ចំនួន០៤បង្គោល
២.ឈ្មោះអង្គសំរោង ចំនួន០៤ បង្គោល
៣. ឈ្មោះអង្គតាភុល ចំនួន០៨ បង្គោល
អង្គទាំងបីស្ថិតនៅភូមិ សំរោងជើងភ្នំ ឃុំសែនដី
ស្រុកសំរោងទង
ទួលទាំង០៣ បានបោះបង្គោលអស់ចំនួន១៦ដើម ដែលមានទំហំ១.៨តឹម និងកម្ពស់១.២តឹក ទីតាំងទួលដែលបោះបង្គោលព្រំការពារ មានការឯកភាពគ្នារវាងក្រុមការងារមន្ទីរ និងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ជួយថែរក្សាការពារទុកជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ៕