ឯកឧត្តម អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំ ត្រួតពិនិត្យ សកម្មភាពការងារ ដែលបានធ្វើវេទិកាសាធារណៈ ត្រួតពិនិត្យ និងគាំទ្រ កម្មវិធីនយោបាយ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីបើកកិច្ចប្រជុំ ត្រួតពិនិត្យ សកម្មភាពការងារ ដែលបានធ្វើវេទិកាសាធារណៈ ត្រួតពិនិត្យ និងគាំទ្រ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ លោក នៃ ចារី អភិបាលរងខេត្ត លោក ដូវ គឹមស៊ីន អភិបាលស្រុក អភិបាលរងស្រុក ក្រុមប្រឹក្សាស្រុក មេឃុំ កងកម្លាំង ៕