ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រពន្ធអនឡាញរីកដូចផ្សិតក្នុងទឹកដីខណ្ឌមានជ័យដែលអាជ្ញាធរមិនបង្ក្រាបទាល់តែសោះ
ភ្នំពេញ÷កាលថ្ងៃទី 10ខែមីនាឆ្នាំ 2023ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅភូមិដំណាក់ធំ2សង្កាត់ស្ទឹងមានជ័យទី3ខណ្ឌមានជ័យរាជធានីភ្នំពេញផ្លូវលេខ 16 ជាប់នឹងបុរីម៉េងលីបានខ្សឹបប្រាប់ភ្នាក់ងារសារព័ត៌មានGBN new 24 ម៉ោងយើងថាមានបើកលេងល្បែងស៊ីសងជល់មាន់តាមប្រពន្ធអនឡាញយ៉ាងរំភើយហាក់បីដូចជា គ្មានខ្លាចញញើតច្បាប់បន្តិចសោះ ដោយពួកគាត់ព្រួយបារម្ភភ័យខ្លាចកើតមានចោរកម្ម លួច ឆក់ ប្លន់ និង អំពើហិង្សា ជាដើមក្នុងភូមិឃុំ។
សូមរំលឹកថា អនុសាសន៍របស់ សម្ដេច តេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញបទបញ្ជា ថ្មី! នេះ ដាច់ណាត់ មួយឱ្យអភិបាលរាជនីខេត្ត ទាំង 25 ខេត្តក្រុង ត្រូវបិទទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ ទាំងអស់ ឱ្យខណ្ឌតែបាន សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់មិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ នឹងត្រូវប្រឈមបាត់បង់តំណែងទៀតផង។
ប្រជាពលរដ្ឋ រស់នៅភូមិដំណាក់ធំ2សង្កាត់ស្ទឹងមានជ័យទី3ខណ្ឌមានជ័យរាជធានីភ្នំពេញបានឱ្យដឹងថា! ក្រុមអ្នកញៀនល្បែងតែងតែចូលមកលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញផ្ដុំក្បាលគ្នា នៅចំណុចខាងលើនេះ ដោយមិនខ្លាចញញើតច្បាប់បន្តិចសោះក្នុងនោះ អាជ្ញាធរនិងសមត្ថកិច្ខខណ្ឌមានជ័យ នាំគ្នារក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងឬយ៉ាងណា បទបញ្ជា របស់ សម្ដេចតេជោ ហ៊ុន សែន ដោយប្រជាពលរដ្ឋដាក់ការសង្ស័យថា ទីតាំងល្បែងស៊ីសងខាងលើនេះ អាចមានអ្វីពិសេសនៅពីក្រោយខ្នងរបស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌមានជ័យបានជាមិនបង្ក្រាប។
ពាក់ព័ន្ធនឹងជុំវិញករណីល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញនៅភូមិដំណាក់ធំ2ផ្លូវលេខ 16ជួបនឹងបុរីម៉េងលីសង្កាត់ស្ទឹងមានជ័យទី 3ខណ្ឌមានជ័យរាជធានីភ្នំពេញ ប្រជាពលរដ្ឋ សំណូមពរ ដល់ លោក អភិបាល នៃគណៈអភិបាល ហែម ដារិទ្ធិ សូមមេត្តា ជួយត្រួតពិនិត្យ និងចាត់វិធានការសង្ក្រាប ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ ខាងលើនេះផង ដើម្បី អនុវត្ត តាមបទបញ្ជាដល់ខ្ពង់ខ្ពស់របស់ សម្ដេច តេជោ ហ៊ុន សែន ស្ដីពីការបង្ក្រាបបទល្មើស ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅទូទាំងរាជធានីខេត្ត។