ទីតាំង​ល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីខ្នាតយក្សជាច្រើនកន្លែងស្ថិតក្នុងសង្កាត់ទន្លេបាសាក់
គេហទំព័រ (www.td-globaltvnews.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ សូមអរគុណ

ទីតាំង​ល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីខ្នាតយក្សជាច្រើនកន្លែងស្ថិតក្នុងសង្កាត់ទន្លេបាសាក់

 ទីតាំងល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីខ្នាតយក្សជាច្រើនកន្លែងស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ។ សូមមេត្តាអាជ្ញាធរជួយចុះ ពិនិត្យផងទាន


ភ្នំពេញ:ទីតាំងល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីខ្នាតយក្សជាច្រើនកន្លែងស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញកំពុងបើកលេងយ៉ាងអាណាធិបតេយ្យជា ច្រើនកន្លែង ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ចក្នុង មូលដ្ឋានបានរក្សាភាពស្ងៀមស្ងាត់ហាក់បីដូចជាមើលមិនឃើញ ។
បទបញ្ជារបស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា  ស្តីពីការទប់ស្កាត់និងបង្ក្រាបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទទូរទាំងប្រទេស អ្វីដែលពិសេសនោះមហាជនបានដាក់ការសង់ស័យថា អាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងខណ្ឌចំការមនទំនងអាចត្រូវថ្នាំសណ្ដំពីម្ចាស់បនល្បែងស៊ីសងខាងលើនេះអស់ហើយមើលទៅ។
សូមជម្រាបថាកាលពីថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2022 កន្លងទៅនេះសម្ដេចតេជោហ៊ុនសែនបានចេញបទបញ្ជាដាច់ខាតមួយ ឲ្យអភិបាលរាជធានីខេត្តទាំង 25 ខេត្តក្រុងត្រូវបិទទីតាំងល្បែងស៊ីសងគ្រប់ប្រភេទឲ្យអស់ឲ្យខានតែបានសូមជម្រាបថាសម្ដេចតេជោហ៊ុនសែនបានបញ្ជាក់យ៉ាងច្បាស់ដាច់ខាតទៀតថាអាជ្ញាធរមូលដ្ឋានភូមិឃុំស្រុកខេត្ត/ក្រុង ណារដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ខ្លួន ទេនោះនឹងត្រូវប្រឈមបាត់បង់តំណែង ទៀតផង
សូមអរគុណ!!!
សារព័ត៌មានយើងខ្ញុំសូមធ្វើការរាយការណ៍និងសហការជូនដល់មន្ត្រីមូលដ្ឋាន។រាល់ល្បែងស៊ីសងគ្រប់ប្រភេទ


Previous Post Next Post