អបអរសាទរពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធលូទឹកមូល ដែលមានប្រវែង ២.០៩០ម មុខកាត់ ០.៦ម ស្ថិតក្នុងភូមិស្វាយចេក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាព លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ
គេហទំព័រ (www.td-globaltvnews.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ សូមអរគុណ

អបអរសាទរពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធលូទឹកមូល ដែលមានប្រវែង ២.០៩០ម មុខកាត់ ០.៦ម ស្ថិតក្នុងភូមិស្វាយចេក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាព លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ

 អបអរសាទរពិធីបើកការដ្ឋានសាងសង់ប្រពន្ធ័លូទឹកមូល ដែលមានប្រវែង២.០៩០ម មុខកាត់០.៦ម ស្ថិតក្នុងភូមិស្វាយចេក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាពលោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ

ភ្នំពេញ:ថ្ងៃទី៣០ខែឧសភា ឆ្នាំ ២០២៣

លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោកជំទាវ មុំ ចន្ទដានី ប្រធានថ្នាក់ពង្រឹងមូលដ្ឋានខណ្ឌព្រែកព្នៅ លោកអភិបាលរង លោកចៅសង្កាត់ ព្រមទាំងមន្រ្តីក្រោមឱវាទរបស់លោក ចុះសំណះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ចំនួន១២៧ គ្រួសារ ដែលមានជីវភាពខ្វះខាត រស់នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ  ក្នុងនោះផងដែរ លោក ធឹម សំអាន អភិបាលខណ្ឌ មានប្រសាសន៍ថា នៅក្រោមម្លប់សន្តិភាព របស់ រាជរដ្ឋាភិបាលលោកតែងតែគិតគូរដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត គ្រប់ពេលវេលា បន្ទាប់ពីសំណេះសំណាលចប់ លោកអភិបាលខណ្ឌ ក៏បានពាំនាំអំណោយដ៏ថ្លៃថ្លារបស់សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន តាមរយះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ យកទៅចែកជូនបងប្អូនប្រជាពលរដ្ឋ។

ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ១បាវ ទឹកត្រី១យួរ មី១កេស ។
លោក ធឹម សំអាន ក៏បានបន្តទៀតថាក្រោមម្លប់សន្តិភាពប្រទេសជាតិមានការអភិវឌ្ឍន៍គ្រប់វិសយ័ទូទាំងប្រទេស រាល់គ្រប់បណ្តាហេដ្ឋារចនាសម្ពន័ទាំងឡាយមានការរីកចំរើនស្ទើរគ្រប់ទីកន្លែង ដោយឡែកក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅរបស់យើង កុំពង់តែមានការអភិវឌ្ឍន៍ដូចជាលូ ផ្លូវថ្នល់ ។ល។ បន្ទាប់ពីសំណេះសំណាលចប់លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានចាត់តាំងលោកអភិបាលរង ឆើម សេរីវឌ្ឍន៍ បន្តធ្វើដំណើរយកអំណោយទៅចែកជូនបងប្អូនបងប្រជាពលរដ្ឋចំនួន៥១គ្រួសារដែលស្ថិតក្នុងវត្ត ចន្ទបុរីវង្ស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដោយមានការចូលរួមពីសំណាក់ សម្តេចព្រះវនរត័កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត ចន្ទបុរីវង្ស លោកចៅសង្កាត់ មេប៉ុស្តិ៍ ព្រមទាំងមន្ត្រីជាច្រើននាក់ទៀត។ (អគុណសន្តិភាព)
ទំនាក់ទំនងពាណិជ្ជកម្ម ០១៦ ៧៥៧ ៩៣៣ /០៨៩ ៧៧៣ ៣៧៣









Previous Post Next Post