ភ្ញាក់ផ្អើលទាំងថ្ងៃត្រង់ ស្មានតែលោកអភិបាលខណ្ឌព្រែកព្នៅ ចុះមកគាស់រកកំណប់ពុទ្ធោ!នរណាយកដុំថ្ម មកទំលាក់ក្នុងលូធ្វើស្ទះលិចលង់កកដីពេញលូធ្វើអោយស្ទះលិចលង់ផ្លូវ???
ភ្នំពេញ:នាវេលាម៉ោង12:00នាទីថ្ងៃចន្ទទី២៩ខែឧសភាឆ្នាំ២០២៣
គ្រាន់តែឮដំណឹងតាមការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋភ្លាម លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំមន្ត្រីរដ្ឋបាលខណ្ឌ មានដូចជាលោកអភិបាលរង ឆើម សេរីវឌ្ឍន៍ លោកអភិបាលរង វណ្ណា លីនសច្ចនា លោកប្រធានការិយាលយ័សាធារណៈការខណ្ឌ ទៀប យុទ្ធារម្យ លោក ស្រេង វណ្ណះ មន្ត្រីរដ្ឋបាលខណ្ឌ ព្រមទាំងកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចុះទៅត្រួតពិនិត្យ នៅត្រង់ចំនុចប្រពន្ធ័លូមួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ៥ កែងនិងផ្លូវមហាវិថីឈ្នះៗ ក៏ប្រទះឃើញ មានដុំថ្ម មួយដុំយ៉ាងធំមិនដឹងលាក់ខ្លួនពួនសំងំ កកដី យ៉ាងក្រាស់តាំងពីពេលណាមកទេ ដែលជាហេតុបង្កអោយការលិចលង់ដល់ផ្លូវធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ច្រាលទឹកចេញមកតាមមាត់លូ ជារៀងរាល់សព្វដង។ ដោយដុំថ្មនោះមានទំហំធំពេក មិនអាចលើកដោយដៃបាន លោកក៏បានចេញបញ្ជាដល់ក្រុមការងារទាក់ទងទៅក្រុម រថយន្តស្ទួច ដើម្បីយកដុំនោះចេញជាបន្ទាន់ និងអោយបានឆាប់រហស័បំផុស ចំពោះកំណកដី និងសំរាម ដែលកកក្រាស់ស្ទើរនិងទំហំលូ លោកបានបញ្ជាទៅក្រុមការងារទាក់ទង ទៅក្រុមរថយន្តបូមលូ និងនាំគ្នាចុះស្តារអោយបានលឿនទៅតាមភាពជាក់ស្តែង។
ជាចុងក្រោយលោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅរបស់លោកសុំមេត្តាចូលរួមអនុវត្តន៍ជាមួយអជ្ញាធររបស់លោកមានដូចជា៖
១:ត្រូវវិចខ្ចប់សំរាមអោយបានត្រឺមត្រូវ និងរងចាំក្រុមហ៊ុនប្រមូលសំរាមមកទទួលយក
២:ហាមដាច់ខាតយកកាកសំណល់ឬវត្ថុផ្សេងមកញាត់ដាក់ក្នុងប្រពន្ធ័លូ
៣:ហាមទប់ប្រពន្ធ័ទឹកហូរក្នុងលូ។ល។
ដើម្បីអោយទឹកដីខណ្ឌព្រែកព្នៅទាំងមូលរួចចាកផុតពីជំនន់ទឹកភ្លៀង។ (អគុណសន្តិភាព)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ០១៦ ៧៥៧ ៩៣៣ /០៨៩ ៧៧៣ ៣៧៣