អធិការខណ្ឌព្រែកព្នៅ លោក វីរៈសេនីយ៍ឯក សុខ ហេង ខិតខំប្រឹងប្រែងពន្លឿន និងជួយសំរួលការធ្វើអត្តសញ្ញាណប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
គេហទំព័រ (www.td-globaltvnews.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ សូមអរគុណ

អធិការខណ្ឌព្រែកព្នៅ លោក វីរៈសេនីយ៍ឯក សុខ ហេង ខិតខំប្រឹងប្រែងពន្លឿន និងជួយសំរួលការធ្វើអត្តសញ្ញាណប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

 មិនសរសើរមិនបាន !លោកអធិការខណ្ឌ ព្រែកព្នៅ លោក វីរះសេនីយ៍ឯក សុខ ហេង ដែលលោកខិតខំប្រឹងប្រែងពន្លឿននិងជួយសំរួលការធ្វើអត្តសញ្ញាណបណ្ណ័ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ភ្នំពេញ៖នាព្រឹកថ្ងៃអាទិត្យទី២៨ខែឧសភាឆ្នាំ២០២៣

អនុវត្តន៍តាមគោលកាណ៍របស់រាជរដ្ឋាភិបាល លើការពន្លឿនធ្វើអត្តសញ្ញាណបណ្ណ័ សៀវភៅស្នាក់នៅ សៀវគ្រួសារ ជូនដល់បងប្អូនប្រជាពលរដ្ឋ លោក សុខ ហេង អធិការខណ្ឌព្រែកព្នៅ ក៏បានបញ្ជារាល់គ្រប់បណ្តាប៉ុស្តិ៍រដ្ឋបាលទាំង៥ ចូលរួមផ្សព្វផ្សាយដល់បងប្អូនក្នុងមូលដ្ឋានរៀងៗខ្លួន ដែលមានសមាជិកក្នុងក្រុមគ្រួសារដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ និងបងប្អូនខ្លះផ្សេងទៀតដែលមិនទាន់បានចុះឈ្មោះធ្វើ អត្តសញ្ញាណបណ្ណ័ លិខិតផ្សេង ស្នើរសុំបងប្អូនចូលរួមមកចុះឈ្មោះធ្វើអោយបានគ្រប់គ្នា។
ដោយឡែកចំពោះបងប្អូនដែលពិបាកក្នុងការធ្វើដំណើរលោកក៏បានបញ្ជាដល់ក្រុមការងារប៉ុស្តិ៍រដ្ឋបាល ចុះទៅធ្វើជូនដល់គេហដ្ឋានតែម្តង។

យោងតាមប្រាសាន៍របស់លោក សុខ ហេងអធិការខណ្ឌព្រែកព្នៅ បានដាស់តឿនរំលឹកដល់គ្រប់ប៉ុស្តិ៍រដ្ឋបាលទាំង៥ ប្រសិនណាបើបានទទួលអត្តសញ្ញាណបណ្ណ័ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សុំរួសរាន់ប្រាប់ដល់បងប្អូនក្នុងមូលដ្ឋានសុំអញ្ជើញមកទទួល ឬក៏ចុះទៅចែកជូនដល់គេហដ្ឋានរបស់បងប្អូន ផ្ទាល់តែម្តង។

បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននៃខណ្ឌព្រែកព្នៅ ពិតជាកក់ក្តៅខ្លាំងណាស់ចំពោះចំណាត់ការណ៍ របស់លោកអធិការខណ្ឌ និងប៉ុស្តិ៍រដ្ឋបាលទាំង៥ដែលលោកខិតខំប្រឹងប្រែងបំរើប្រជាពលរដ្ឋប្រកបដោយស្នាមញញឹម និងរាក់ទាក់ដល់បងប្អូនក្នុងមូលដ្ឋាន។( អគុណសន្តិភាព)

ទំនាក់ទំនងពាណិជ្ជកម្ម ០១៦ ៧៥៧ ៩៣៣ /០៨៩ ៧៧៣ ៣៧៣









Previous Post Next Post