ក្រោមម្លប់សន្តិភាពក្តីសង្ឃឹមក្នុងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ទទួលបានភាពកក់ក្តៅអាស្រយ័លើ ការខិតខំយកចិត្តទុកដាក់ពីអជ្ញាធរមូលដ្ឋានផងដែរ
ភ្នំពេញ:ថ្ងៃសៅរ៍ទី២៧ខែឧសភាឆ្នាំ២០២៣លោកជំទាវ មុំ ចាន់ដានី សមាជិកអចិន្ត្រៃគណៈកម្មាធិការបក្សរាជធានីភ្នំពេញ ជាប្រធានថ្នាក់ពង្រឹងចុះជួយខណ្ឌព្រែកព្នៅ
លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ
លោកស្រីអភិបាលរង សក់ ស៊ីថា លោកអភិបាលរង ឌិត និមល លោក ស៊ូ ស៊ីវុត្ថា ប្រធានការិយាលយ័ភូមិបាល ខណ្ឌព្រែកព្នៅ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះចែកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២១៨គ្រួសារ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
អំណោយរួមមាន៖
-ថវិកា២០,០០០រៀល, អង្ករ១បាវ ២៥គីឡូ, មី១កេស,ទឹកត្រី១យួរ
លោក ធឹម សំអាន ក៏បានសំណេះសំណាលពាំនាំ ពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាលោកក៏បាន សុំណូមពរដល់បងប្អូនប្រជាពលរដ្ឋសុំអញ្ជើញចូលរួមនាំគ្នាទៅ បោះឆ្នោតអោយបានគ្រប់គ្នា។ បន្ទាប់ពីសំណេះសំណាលចប់លោក ធឹម សំអាន ក៏បានដឹកមន្ត្រីរដ្ឋបាលខណ្ឌ ចុះត្រួតពិនត្យការចាក់បេតុង ខាងមុខទីធ្លា គណបក្សប្រជាជនកម្ពុជា ដែលស្ថិតក្នុងភូមិផ្សាលិច សង្កាត់ព្រែកព្នៅ បន្ទាប់ពីបានត្រួតពិនិត្យរួចរាល់ចប់សប់គ្រប់រួចមកលោកក៏បាន បន្តដំណើរចុះទៅសួរសុខទុក្ខសំណេះសំណាលជាមួយ លោកប្រធានទាំង១០សហគមន៍ដែលស្ថិតក្នុងសង្កាត់ គោករកា ខណ្ឌព្រែកព្នៅដើម្បីដោះស្រាយបញ្ហាមួយចំនួននិងការសុំណូមពរ ក្នុងនោះផងដែរលោក ធឹម សំអាន ក៏បានសង្កត់ធ្ងន់នៅចំនុចមួយចំនួនរួមមាន៖
១:បញ្ហាភូមិឃុំមានសុវត្ថិភាព
២:ស្រាវជ្រាវចុះទៅជួយដល់ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពង់ជួបការខ្វះខាត ក្រីក្រលំបាក
៣:ត្រួតពិនិត្យជានិច្ចរាល់គ្រប់បណ្តាហេដ្ឋារចនាសម្ពន័ក្នុងមូលដ្ឋាន ដូចជាផ្លូវថ្នល់ សណ្តាប់ធ្នាប់។ល។
នៅទីបញ្ចប់បន្ទាប់ពីលោក ធឹម សំអាន ដាក់ផែនការជាមួយលោកប្រធានទាំង១០សហគមន៍រួចមកលោកក៏បន្តដំណើរទៅត្រួតពិនិត្យការដ្ឋានសាងសង់ជួសជុលផ្លូវ១ខ្សែស្ថិត ក្នុងភូមិលូផ្អែម សង្កាត់គោករកា ជានិងមហាវិថីឈ្នះៗ តើការសាងសង់នោះត្រឹមត្រូវតាមក្បួនខ្នាត មានស្តង់ដាទៅតាមកិច្ចសន្យាដែរឬទេ??ដើម្បីគុណភាពដល់ការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានយូរអង្វែង។( អគុណសន្តិភាព)
ទំនាក់ទំនងពាណិជ្ជ ០១៦ ៧៥៧ ៩៣៣ ០៨៩ ៧៧៣ ៣៧៣