ការរកដំណោះស្រាយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានលើ ការចេញវិញ្ញាបន័បត្រ័សំគាល់អចលនវត្ថុ អោយបានត្រឹមត្រូវគឺពឹងផ្អែកលើកត្តាជាច្រើននឹង ភាពជាក់ស្តែងតាមប្រវត្តិនិមួយៗ ដែលរាជរដ្ឋាភិបាលបានកំណត់មក
គេហទំព័រ (www.td-globaltvnews.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ សូមអរគុណ

ការរកដំណោះស្រាយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានលើ ការចេញវិញ្ញាបន័បត្រ័សំគាល់អចលនវត្ថុ អោយបានត្រឹមត្រូវគឺពឹងផ្អែកលើកត្តាជាច្រើននឹង ភាពជាក់ស្តែងតាមប្រវត្តិនិមួយៗ ដែលរាជរដ្ឋាភិបាលបានកំណត់មក

 ការរកដំណោះស្រាយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានលើ ការចេញវិញ្ញាបន័បត្រ័សំគាល់អចលនវត្ថុ អោយបានត្រឹមត្រូវគឺពឹងផ្អែកលើកត្តាជាច្រើននឹង ភាពជាក់ស្តែងតាមប្រវត្តិនិមួយ ដែលរាជរដ្ឋាភិបាលបានកំណត់មក

ភ្នំពេញ:ថ្ងៃពុធទី៣១ខែ ឧសភា ឆ្នាំ២០២៣
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ២០ អនក្រ.បក ស្តីពីការកំណត់ផ្ទៃបឹងតាមោក(បឹងកប់ស្រូវ)ទំហំ៣២៣៩,៧ ហិចតា ស្ថិតក្នុងរាជាធានី

ភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ
មាត្រា១៖ កំណត់ផ្ទៃបឹងតាមោក(បឹងកប់ស្រូវ)ជាសម្បត្តិរបស់រដ្ឋ ដែលមានផ្ទៃសរុប៣២៣៩,៧ហិចតា
មាត្រា២៖ផែនទីបង្ហាញបឹងតាមោកជា ឧបសម្ពន្ធ័នៃអនុក្រិតនេះ។
មាត្រា៣៖បទប្បញ្ញត្តិទាំងឡាយណាដែលមានសារផ្ទុយនិងអនុក្រិតនេះ ត្រូវចាត់ទុកជានិរាករណ៍។
ដែលចុះថ្ងៃទី០៣ ខែកុម្ភះឆ្នាំ២០១៦

យោងតាមច្បាប់ភូមិបាលមាត្រា១៦ បានចែងថា:
ទ្រព្យសម្បត្តិសាធារណះ រដ្ឋមិនអាចលក់ដូរបានឡើយ កម្មសិទ្ធិនៃទ្រព្យទាំងអស់នោះមិនអាចកំណត់អជ្ញាយុកាលបានទេ។ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលមិនអាចឋិតនៅក្រោមការកាន់កាប់ដោយលទ្ធកម្មពិសេស នៃជំពូក៤នៃច្បាប់នេះបានទេ។ប៉ុន្តែទ្រព្យសម្បត្តិសធារណៈរបស់រដ្ឋអាចជាកម្មវត្ថុនៃការកាន់កាប់ប្រើប្រាស់ជាបណ្តោះអាសន្ន មិនទៀង ហើយអាចដកហូតយកមកវិញបាន បើមិនបានបំពេញការ។
យោងតាមការស្នើសុំកាត់ឆ្វាលដីរបស់បងប្អូន ប្រជាពលរដ្ឋដែលមាន៤៧ ក្បាលដីចេញពីអនុក្រឹតលេខ២០ អនក្រ បក ចុះថ្ងៃទី០៣ខែកុម្ភះឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងតាមោក ស្ថិតក្នុងភូមិបួនមុខ ភូមិស្វាយឧត្តម ភូមិត្រពាំងអំពិល ភូមិត្រពាំងទទឹង ភូមិកាន់ទ្រុង ភូមិកោះរងៀង ភូមិថ្នល់បន្ទាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។
លោក ស៊ូ ស៊ីវត្ថា ប្រធានការិយាលយ័ភូមិបាលខណ្ឌ លោកក៏រៀបចំឯកសារស្នើសុំដល់ថ្នាក់លើ ក្រសួង មន្ទីរ  ដើម្បីពិនិត្យមើលបន្តនិងសំរេចចិត្ត តាមការស្នើសុំ ពីព្រោះកិច្ចការទាំងនេះ ហួសពីដែនសមត្ថកិច្ចរបស់លោកហើយ។
ក្នុងនាមលោកជាមន្ត្រី លោកចង់ឃើញ ចង់អោយ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានមានសិទ្ធិប្រើប្រាស់ បណ្ណ័អចនលទ្រព្យ ពេញលេញស្របច្បាប់ទៅតាមគោលការណ៍រាជរដ្ឋាភិបាលណាស់។ សព្វថ្ងៃក្រុមការងាររបស់លោក ចុះធ្វើការវាស់វែងជូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ដើម្បីពន្លឿនការងារនិងរៀបចំសំណើរ ស្នើសុំបណ្ណ័កម្មសិទ្ធិស្របច្បាប់ជូនពួកគាត់ អោយបានគ្រប់ៗគ្នា។

អាស្រយ័ហេតុនេះហើយសុំបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ មានដីនៅក្នុងអនុក្រឹត្យខាលើ មេត្តាយោគយល់ដល់ក្រុមការងាររបស់ លោកដើម្បីមន្រ្តីយើងខ្ញុំមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំ ឯកសារនិងរបាយការណ៍ស្នើទៅថ្នាក់លើសុំយោបល់និងសុំផ្តល់អនុសាស្រ្តនិងនិតិវិធីដល់យើងខ្ញុំដើម្បីអនុវត្តបន្តជូនប្រជាពលរដ្ឋ។
                 (  អគុណសន្តិភាព )
ទំនាក់ទំនងពាណិជ្ជកម្ម ០១៦ ៧៥៧ ៩៣៣ / ០៨៩ ៧៧៣ ៣៧៣

















Previous Post Next Post