#កាដូពិសេសដែលបងប្អូនរងចាំជាយូរឆ្នាំមកហើយ !
អបអរពិធីបេីកការដ្ឋានជួសជុលផ្លូវបេតុងអាមេ ស្ថិតនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣
លោក ឃឹម ស៊ុនសូដា អភិបាល នៃគណ:អភិបាលខណ្ឌកំបូល បានអញ្ជេីញជាអធិបតីក្នុងពិធីបេីកការដ្ឋានជួសជុលផ្លូវបេតុងអាមេ០១ខ្សែ ប្រវែង ១.០៥៧ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ប្រេីប្រាស់ថវិកាមូលនិធិសង្កាត់កន្ទោក ស្ថិតនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
@.លោកឃឹម ស៊ុនសូដា ក៏បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រៈរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងមានសុខសន្តិភាពពេញផ្ទៃប្រទេស មានការអភិវឌ្ឍន៍រីកចំរើនគ្រប់វិសយ័ ជាពិសេសសម្តេច បានជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋម្តងទៀតអោយគេចផុតពីជំងឺដ៏កាច សាហាវCovid 19ដោយមានការចាក់ស្រោចវាក់សាំង ជូនដល់បងប្អូនយើងមិនគិតកំរៃអ្វីទាំងអស់ នេះជាគុណដ៏ធំធេងណាស់ដែលសម្តេច បានជួយជីវិតយើងម្តងហើយម្តងទៀត ដោយមានយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់បំផុត។
ជាចុងក្រោយលោក ឃឹម ស៊ុនសូដា ក៏បានសុំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សុំអញ្ជើញទៅចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នានាពេលខាងមុខនេះ។ (អគុណសន្តិភាព)