រាល់យប់គេងព្រួយគិតក្នុងចិត្ត បញ្ជាលំអិតក្តោបសភាពការណ៍
មានក្នុងសីមា រដើមខែវស្សាឈានចូលមកដល់ !!!
ភ្នំពេញ៖ នាវេលាម៉ោង៦:៣០ព្រលឹម
ថ្ងៃព្រហស្បត្តិ៍ទី២៥ខែឧសភាឆ្នាំ២០២៣
លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ លោកអភិបាលរង ឌិត និមល លោកនាយករងរដ្ឋបាល ឈាន សុវិទ្យា បាននាំមន្ត្រីក្រោមឱវាទដឹកនាំគ្រឿងចក្រចុះស្តារ កាយប្រលាយមេ១ខ្សែដែលមានប្រវែង បណ្តោយ១៣០០ម៉ែត្រ ទទឹង១ម៉ែត្រ ជំរៅ១ម៉ែត្រដែលអបតាមបណ្តោយផ្លូវមហាវិថីឈ្នះៗកែង ផ្លូវឡុងឈិន ។
សុំគូសបញ្ជាក់ផងដែរថា អស់រយះពេលជាច្រើនឆ្នាំកន្លងមក ចំនុចត្រង់ផ្លូវខាងលើនេះតែងតែមានក្រុមរថយន្តដឹកដីបើកបរឆ្លងកាត់ធ្វើអោយមានការធ្លាក់ដីបន្តិចម្តងៗ បង្កអោយប្រលាយដែលនៅសងខាងផ្លូវត្រូវលុបបាត់និងធ្វើអោយសណ្ឋានដីសងខាងមានសភាពខ្ពស់ ផ្លូវថ្នល់ ដែលបងប្អូនធ្វើដំណើរសព្វថ្ងៃ។ រាល់ពេលមានមេឃភ្លៀងម្តងៗធ្វើលិចផ្លូវ បើទុកយូរបណ្តែតបណ្តោយ តទៅទៀតអាចធ្វើអោយខូចខាត ស្រុត ប្រេះ ផ្លូវដែលរាជរដ្ឋាភិបាលខិតខំកសាងជួយដល់បងប្អូនប្រជាពលរដ្ឋ។
លោក ធឹម សំអាន ក៏បានសុំណូមពរដល់គ្រប់បណ្តាក្រុមហ៊ុនដឹកដីទាំងអស់ដែលប្រកបមុខរបររកដីក្នុងមូលដ្ឋានរបស់លោកសុំមេត្តាចូលរួមអនុវត្តន៍តាមការណែនាំនៃរដ្ឋបាលខណ្ឌរបស់លោកអោយគ្រប់ៗគ្នា។
ជាពិសេសរាល់ពេលមេឃភ្លៀង ម្តងៗលោកក៏បានបញ្ជាដល់គ្រប់បណ្តាភូមិសង្កាត់ទាំងអស់ត្រូវតាមដាន រាយការណ៍ជូនលោក ជាបន្ទាន់ឬក្រុមការងារមន្ត្រីរដ្ឋបាលខណ្ឌ ខ្លាចក្រែងមានករណីដូចជា ខ្យល់កន្ត្រាក់ ខ្យល់ព្យុះ រលំដើមឈើ លិចលង់ផ្លូវ ។ល។ដែលធ្វើអោយមានការប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីងាយស្រួលលោកចេញវិធានចុះទៅជួយអោយបានទាន់ពេលវេលានិងទាន់សភាពការណ៍។ (អគុណសន្តិភាព)
០១៦ ៧៥៧ ៩៣៣/០៨៩ ៧៧៣ ៣៧៣