ទិវាពិភពលោកគ្មានថ្នាំជក់ (ឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ ផ្ដល់់អាហារ កុំដាំថ្នាំជក់)
គេហទំព័រ (www.td-globaltvnews.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ សូមអរគុណ

ទិវាពិភពលោកគ្មានថ្នាំជក់ (ឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ ផ្ដល់់អាហារ កុំដាំថ្នាំជក់)

 ទិវាពិភពលោកគ្មានថ្នាំជក់“ឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ «ដផ្តល់អាហារ កុំដាំថ្នាំជក់ »

...................................................................
ភ្នំពេញ៖ ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំនេះ ប្រព្រឹត្តទៅក្រោមប្រធានបទ “ដាំដំណាំផ្តល់អាហារ កុំដាំថ្នាំជក់”។ ប្រធានបទនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងបន្ថែមអំពី ផលប៉ះពាល់នៃដំណាំថ្នាំជក់ និងលើកទឹកចិត្តដល់ការដាំដំណាំដែលផ្តល់អាហារ ដែលធ្វើឱ្យប្រសើរដល់សន្តិសុខស្បៀង។
ទិវាពិភពលោកគ្មានថ្នាំជក់ ត្រូវបានប្រារព្ធឡើងទូទាំងពិភពលោកជារៀងរាល់ឆ្នាំ នៅថ្ងៃទី៣១   ខែឧសភា ជារៀងរាល់ឆ្នាំ មានប្រធានបទផ្សេងៗគ្នា។ ដោយឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ “ដាំដំណាំផ្តល់អាហារ កុំដាំថ្នាំជក់”។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពបានឱ្យដឹងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះបានមានប្រសាសន៍ថា   ប្រធានបទនេះ ពិតជាមានសារសំខាន់ ព្រោះថាថ្នាំជក់មិនមែនជាអាហារ។ ការដាំដុះថ្នាំជក់គ្មានសារប្រយោជន៍ និងមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះអ្នកជុំវិញ។ ការដាំដុះថ្នាំជក់ បង្កជាអសន្តិសុខស្បៀងដោយសារ វាមិនបានផ្ដល់ផលចំណេញដល់កសិករដាំថ្នាំជក់ខ្នាតតូចទេ។
លើសពីនេះ ការទន្រ្ទានដីនិងការកាប់ព្រៃឈើ សម្រាប់ដាំថ្នាំជក់និងសម្ងួតស្លឹកថ្នាំជក់គឺធ្វើឱ្យបាត់បង់ផ្ទៃដីព្រៃឈើពិភពលោករហូតដល់៥%។ បន្ថែមពីនេះទៀត ការបំពុលដោយសារជាតិគីមីកសិកម្ម និងការកាប់ព្រៃឈើដោយសារការដាំដុះថ្នាំជក់ បានរួមចំណែកធ្វើឱ្យមានអសន្តិសុខស្បៀងផងដែរ។ ដោយហេតុថា ការដាំដុះថ្នាំជក់គឺបំផ្លាញដីនិងប្រព័ន្ធអេកូឡូស៊ី ដែលធ្លាប់បានប្រើប្រាស់សម្រាប់ការដាំដំណាំអាហារ។
សំឡេង៖ « ដំណាំថ្នាំជក់គឺជាដំណាំមួយដែលប្រើប្រាស់ជីគឺមីយ៉ាងច្រើន អ៊ីចឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកដាំ ខួចដីនៅជុំវិញ។ បើតាមការស្រាវជ្រាវ ការដាំដំណាំថ្នាំជក់ ក៏បង្កឱ្យមានការប្រើប្រាស់កម្លាំងកុមារ ព្រោះមនុស្សពេញវ័យមិនសូវធ្វើការងារនេះទេ ដោយសារតម្លៃពលកម្មថោក ។ ដំណាំថ្នាំជក់មិនបានផលដូចដំណាំដទៃទៀតទេ  នេះគឺតាមការបោះពុម្ពផ្សាយរបស់អង្គការសុខភាពពិភពលោក។ ការដាំថ្នាំជក់ធ្វើឱ្យកសិករលង់នឹងបំណុលធនាគារ ហើយបើដាំច្រើនលក់មិនចេញ ហើយហូបក៏មិនកើត។   »
គួរបញ្ជាក់ផងដែរថា អង្គការសុខភាពពិភពលោកបានផ្ដល់អនុសាសន៍ឱ្យកម្ពុជាយើងដំឡើងពន្ធថ្នាំជក់ឱ្យបានយ៉ាងហោចណាស់៧០%នៃតម្លៃលក់រាយ។ ហើយការដំឡើងពន្ធថ្នាំជក់នេះទៀតសោត នឹងអាចបង្កើននូវចំណូលពន្ធរដ្ឋបន្ថែមផងដែរ៕







Previous Post Next Post