វិនិយោគិនចិនបន្តជំនឿចិត្តកាន់តែខ្លាំងលើការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា
គេហទំព័រ (www.td-globaltvnews.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ សូមអរគុណ

វិនិយោគិនចិនបន្តជំនឿចិត្តកាន់តែខ្លាំងលើការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា

 វិនិយោគិនចិនបន្តជំនឿចិត្តកាន់តែខ្លាំងលើការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា


ភ្នំពេញ៖ ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា សមាគមឈានចូវប្រចាំកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរៀបចំជំនួបរវាងវិនិយោគិនកម្ពុជានិងចិន ដែលបានគាំទ្រដោយក្រសួងពាណិជ្ជកម្ម ប្រទេសកម្ពុជា និងគណៈប្រតិភូពាណិជ្ជកម្មក្រុងឈានចូវ ប្រទេសចិន។ ថ្លែងទៅកាន់វិនិយោគិនទាំងកម្ពុជា ទាំងចិនដែលមានចំនួនសរុប១៨០រូប ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មថា ក្នុងរយៈពេល១០ឆ្នាំនៃការចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ សេដ្ឋកិច្ចរបស់កម្ពុជាមានការអភិវឌ្ឍយ៉ាងខ្លាំងដែលចរន្តនៃការរីកចម្រើននេះពិតជាមិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកយ៉ាងខ្លាំងក្លាពីមិត្តចិន ហើយដែលក្នុងនោះក៏មានការរួមចំណែកពីវិនិយោគិនចិនផងដែរ។ ឯកឧត្តមបន្តការលើកទឹកចិត្តនិងគាំទ្រដល់កិច្ចសហប្រតិបត្តិការរវាងវិនិយោគិននៃប្រទេសទាំងពីរ កម្ពុជានិងចិន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាក្រោមទម្រសុខសន្តិភាព និងសេរីភាពពេញបរិបូរណ៍នៅក្នុងប្រទេសកម្ពុជា។ លោក LIU LINSHUANG ទីប្រឹក្សារដ្ឋបាលក្រុងឈានចូវ ខេត្តហុកគាង ប្រទេសចិន បានជម្រាបថា ក្នុងឆ្នាំ២០២២កន្លងទៅ GDPរបស់ក្រុងឈានចូវ បានលើស១,២ពាន់ពាន់លានយាន់ដែលស្មើនឹង១%នៃGDPសរុបរបស់ប្រទេសចិន។ ទីផ្សារឧស្សាហកម្មរបស់ក្រុងឈានចូវបានជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំងដប់នៅក្នុងប្រទេសចិន។ សេដ្ឋកិច្ចក្រុងឈានចូវប្រកាន់ខ្ជាប់នូវការបង្កើតឧស្សាហកម្មផលិតកម្ម និងយកចិត្តទុកដាក់លើការផ្លាស់ប្ដូរ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្ម និងតំបន់បច្ចេកវិទ្យាខ្ពស់ជាតិ។ លោកក៏បានគូសរំលេចផងដែរថាប្រទេសកម្ពុជាគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់មួយក្នុងការលើកកម្ពស់គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែលបានផ្តួចផ្តើមដោយប្រទេសចិន ហើយជាកាលានុវត្តភាពនិងសក្តានុពលនៃការអភិវឌ្ឍដែលបានទាក់ទាញសហគ្រិន វិនិយោគិនចិនកាន់តែច្រើនឡើងដើម្បីអនុវត្តគម្រោងអាជីវកម្ម ហើយសម្រេចបានសមិទ្ធផលជាច្រើនដើម្បីចាក់បញ្ចូលបន្ថែមកម្លាំងកាន់តែរឹងមាំដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា។ លោកក៏សាទរដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងសមាគមឈានចូវប្រចាំកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាពរវាងប្រជាជនចិននិងប្រជាជនកម្ពុជាដែលបានរួមចំណែកផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជា។ លោក HUANG WENJI ប្រធានសមាគមឈានចូវប្រចាំកម្ពុជាបានជម្រាបជូនអង្គពិធីថា ក្រោមកិច្ចសហការជាមួយលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន វេទិកានាថ្ងៃនេះគោលបំណងនៃការរៀបចំកម្មវិធីនេះគឺ ១-ចូលរួមនៅក្នុងការអបអរសាទរខួប៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងកម្ពុជា ២-បង្កើនសោមនស្សរីករាយជាមួយបណ្តាវិនិយោគិនទាំងកម្ពុជា ទាំងចិន និងបរទេសនានាក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និង៣-វេទិកាវិទ្យាសាស្ត្រសេដ្ឋកិច្ចចំហស្តីពីកិច្ចសហប្រតិបត្តិការអាជីវកម្មនិងផែនការសកម្មភាពវិនិយោគនៅកម្ពុជានា ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់សង្គមកម្ពុជា៕





Previous Post Next Post