ក្រោមការចង្អុលបង្ហាញពីលោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ
គេហទំព័រ (www.td-globaltvnews.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ សូមអរគុណ

ក្រោមការចង្អុលបង្ហាញពីលោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ

 #ក្រោមការចង្អុលបង្ហាញពីលោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ

(ខណ្ឌព្រែកព្នៅ)÷ នារសៀលថ្ងៃពុធ២៨ខែមិថុនាឆ្នាំ២០២៣
លោក ស្រេង វណ្ណះ មន្ត្រីរដ្ឋបាលខណ្ឌព្រែកព្នៅ និងលោក សុខ បាន ប្រធានសណ្តាប់ធ្នាប់ខណ្ឌព្រែកព្នៅ បាននាំកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចុះលាងសំអាតផ្លូវ កើបខ្សាច់បោសសំអាតផ្លូវ ជួសជុលផ្លូវដែលមានគ្រលុគ ធំៗ ផ្លូវសំបុកមាន់ កាត់ស្មៅនិងព្រៃក្រាស់ៗ មានដូចជាតាមបណ្តោយ ផ្លូវជាតិលេខ៥ ផ្លូវ១៥១ ផ្លូវមហាសិកាឌីប៉ុក និងផ្លូវមហាវិថីឈ្នះឈ្នះ ជាប្រចាំនិងជារៀងរាល់ថ្ងៃរួចមក។
លោក សុខ បាន ប្រធានសណ្តាប់ខណ្ឌព្រែកព្នៅក៏បានបើកកិច្ចប្រជុំជាមួយក្រុមបងៗសណ្តាប់ធ្នាប់ខណ្ឌ ដើម្បីចង់ដឹងរាល់សុខទុក្ខ ការលំបាក និងលើកជាសំណូមពរ មកដល់រូបលោកផ្ទាល់ដើម្បីអោយបានរាយការណ៍ទៅដល់ថ្នាក់លើ។ បន្ទាប់មក លោក សុខ បាន ក៏បានរៀបចំដាក់ផែនការដែលថ្នាក់លើ បានបញ្ជាមក ក្នុងការត្រៀមខ្លួនមើលគ្រប់ស្ថានការណ៍ រាល់សុខសុវត្ថិភាពការពារដល់ថ្នាក់ដឹកនាំ រាល់គ្រប់គណបក្សក្នុង កំឡុងពេលពេលឃោសនាចេញរកសំលេងឆ្នោត ដែលប្រព្រឹត្តទៅនាពេលខាងមុខនេះ។

ដោយ គឹម កាណេត និពន្ធនាយករងGBN24h
ទំនាក់ទំនងផ្សាយពានិជ្ជកម្មលេខ089 773 373 .016 757 933







Previous Post Next Post