ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ជួយចង្អុលបង្ហាញ រកយុត្តិធម៌ដល់ប្រជាពលរដ្ឋ
គេហទំព័រ (www.td-globaltvnews.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ សូមអរគុណ

ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ជួយចង្អុលបង្ហាញ រកយុត្តិធម៌ដល់ប្រជាពលរដ្ឋ

 ក្ភ្នំពេញ@.ក្រោមការដឹកនាំ របស់សម្តេច តេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេច ជួយចង្អុលបង្ហាញ រកយុត្តិធម៌ ដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ ទិញផ្ទះសម្បែងដីធ្លី បុរីVIP មានក្តីកង្វល់ជាខ្លាំង ខណៈម្ចាស់ក្រុមហ៊ុន បុរីVIP មិនមានភាពទទួលខុសត្រូវ លេីការចេញប្លង់កម្មសិទ្ធិ និងបំបែកក្បាលដី ដល់ប្រជាពលរដ្ឋ នោះទេ មិនតែប៉ុណ្ណោះ ថែមទាំងបញ្ជារបុគ្គលិកមួយក្រុមរបស់ខ្លួន ចុះវាស់វែង និងបាញ់ថ្នាំក្រហមលើលំនៅឋានផ្ទះល្វែងរបស់ពួកគាត់ចំនួន៥ផ្ទះ អោយចាកចេញពីលំនៅដ្ឋានថែមទៀតផង ។


ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ នៅរស់ក្នុងបុរី VIP ដែលមានទីតាំងស្ថិតក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានី ភ្នំពេញ។

ផ្ទុះការ តវា អស់រយៈពេលជាច្រេីនខែឆ្នាំមកហេីយ ជាច្រេីនលេីក ជាច្រេីនសារមកហេីយដែរ ស្នេីសុំកិច្ចអន្តរាគមន៍ ពីអាជ្ញាធរពាក់ពន្ធ័ គ្រប់លំដាប់ថ្នាក់ ដេីម្បីស្វែងរកយុត្តិធម៌ត្រលប់មកវិញ ខណៈពួកគាត់ទាំងអស់គ្នាកំពុងជួប នូវវិបត្តិសេដ្ឋកិច្ចផងនោះ ។

ទោសជាយ៉ាងណាមិញ កាលពីថ្ងៃស្រុកទី២៣ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះពួកគាត់ជាប្រជាពលរដ្ឋបានមកប្រមូលផ្តុំគ្នានៅសាលប្រជុំ របស់ក្រុមហ៊ុន បុរីVIPម្តងរួចមកហេីយ នៅតែគ្មានដំណោះស្រាយ ណាមួយអាចទទួលបានដូច្នេះពួកគាត់ ពិភាក្សារកដំណោះស្រាយបន្ត។

ព្រឹកម្សិលមិញ ថ្ងៃអាទិត្យទី២៥ ខែមិថុនា ឆ្នាំ២០២៣ ប្រជាពលរដ្ឋ រាប់រយគ្រួសារ ដែលរស់នៅក្នុងបុរីVIP បានប្រមូលផ្តុំគ្នា តវា នៅមុខសាលារាជធានី ស្នេីដល់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជួយរកដំណោះស្រាយ

ខណៈម្ចាស់ក្រុមហ៊ុនភាគហ៊ុន មានលោក ហម រ៉ម និង លោក វ៉នវណ្ណៈ និងបក្សពួក បានបង្ខំឲ្យពួកគាត់ ចាកចេញពីបុរី VIP ដោយចោទប្រកាន់ថា គ្មានសិទ្ធិរស់នៅ និងបានផ្ទេរឈ្មោះកម្មសិទ្ធិ អោយទៅ លោក ឧកញ៉ា ល្បីឈ្មោះម្នាក់រួចបាត់ហេីយ។

ពាក់ព័ន្ធទំនាស់ករណីខាងលើ ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ រស់នៅក្នុង បុរីVIP ជឿជាក់លេីក្រោមការដឹកនាំរបស់ សម្តេច តេ ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាម្លប់ត្រជាក់ដល់កូនចៅទាំងអស់គ្នា ពួកគាត់ផ្ងេីក្តីសង្ឃឹម លេី សម្តេច មេត្តាជួយរកយុត្តិធម៌ ដល់កូនចៅ កំពុងជួបបញ្ហាដ៏ធំ ដោយម្ចាស់ ក្រុមហ៊ុន បុរីVIP កំពុងប្រេីល្បិចកល់ គ្រប់រូបភាព ធ្វេីនំអត់ម៉្សៅ បានធ្វេីអោយប្រជាពលរដ្ឋដែលបានទិញផ្ទះសម្បែងដីធ្លី មិនមានចេញប្លង់កម្មសិទ្ធិ និងបង់លុយផ្តាច់ គ្មានផ្ទះ ទិញដីគ្មានប្លង់ ទាំងនេះជាក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ដោយផ្ញេីក្តីសង្ឃឹម លេីសម្តេច មេត្តាជួយ ចង្អុលបង្ហារកយុត្តិធម៌ ដល់កូនចៅផង។

ជាពិសេសផងនោះ ស្នេីដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមលោកមេត្តាចុះពិនិត្យមេីលស្ថានភាព ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងបុរីVIPជាក់ស្តែងផង ថាតេីជាការពិតទេ ដូចអ្វីដែលពួកគាត់បានលេីកទ្បេីង នៅពេលនេះ ពីក្តីកង្វល់របស់ពួកគាត់ ដែលបានជួបបញ្ហាខាងលេីនេះ៕





Previous Post Next Post