ក្រោយពីមានការជូនដំណឹងរបស់ក្រុមការងារ បើកទ្វារទឹកខាងលើមក ខេត្តកំពង់ស្ពឺ ហូរកាត់ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ
គេហទំព័រ (www.td-globaltvnews.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ សូមអរគុណ

ក្រោយពីមានការជូនដំណឹងរបស់ក្រុមការងារ បើកទ្វារទឹកខាងលើមក ខេត្តកំពង់ស្ពឺ ហូរកាត់ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ

 ក្រោយពីមានការជូនដំណឹងរបស់ក្រុមការងារ បើកទ្វារទឹកខាងលើមក ខេត្តកំពង់ស្ពឺ ហូរកាត់ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ

នាថ្ងៃពុធទី២១ខែមិថុនាឆ្នាំ២០២៣

លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំមន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យតាមបណ្តាមូលដ្ឋានភូមិសង្កាត់ដើម្បីរិះរកវិធីរំដោះទឹកជូនបងប្អូនប្រជាពលរដ្ឋអោយរួចផុតពីជំនន់ទឹកភ្លៀងផង និងការបើកទ្វារទឹកពីខេត្តកំពុងស្ពឺ ធ្លាក់ហូរកាត់ក្នុងមូលដ្ឋានខណ្ឌរបស់លោកផង ដែលធ្វើអោយខូចខាតដល់ផលដំណាំស្រែចំការរបស់បងប្អូនប្រជាពលរដ្ឋ។ជាក់ស្តែងលោកអភិបាលខណ្ឌ បានបញ្ជាដល់ ក្រុមការងារចុះកាយកាត់ផ្លូវដាក់ប្រពន្ធ័លូថ្មីដែល មានទំហំធំជាងមុន មុខកាត់១,២ម៉ែត្រ ចំនួន២ខ្សែ ឆ្លងកាត់ភូមិព្រៃស្វាយ ភូមិកោះរងៀង សង្កាត់ពន្សាំង ហូរចាក់ចូលតំបន់បឹងតាមោក សង្កាត់សំរោង ដើម្បីបញ្ចេញទឹកហូរចាក់ទៅទន្លេ។ក្រុមខ្លះដឹកនាំគ្រឿងចក្រកាត់ផ្លូវនៅតំបន់ផ្លូវ១៥១ ក្រុមខ្លះទៀត ដឹកនាំគ្រឿងចក្រ ស្តារពង្រីកប្រលាយអូរ ក្នុងសង្កាត់ពន្សាំង។

បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃខណ្ឌព្រែកព្នៅ សុំកោតសរសើរដល់លោកអភិបាលខណ្ឌ ដែលលោកខិតខំយកចិត្តដាក់ទាំងថ្ងៃទាំងយប់ ចុះជួយពិនិត្យដល់គោលដៅជាក់ស្តែងក្តាប់សភាពការណ៍ បញ្ជារៀបចំបានយ៉ាងឆាប់រហស័ និងទាន់ពេលវេលាជូនពួកគាត់ ដោយមិនខ្លាចនឿយហត់។

ដោយ គឹម កាណេត និពន្ធនាយកGBN tv news កែសម្រួលដោយលោកស្រី ជ្រុន ធីតា ចាងហ្វាងការផ្សាយ ទំនាក់ទំនងផ្សាយពានិជ្ជកម្ម 089 773 373,016 757 933












Previous Post Next Post