មណ្ឌលគីរី ÷ទឹកភ្នែករាស្រ្តស្រស់ៗ រងគ្រោះដោយសារមន្រ្តីមួយចំនួន
គេហទំព័រ (www.td-globaltvnews.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ សូមអរគុណ

មណ្ឌលគីរី ÷ទឹកភ្នែករាស្រ្តស្រស់ៗ រងគ្រោះដោយសារមន្រ្តីមួយចំនួន

 មណ្ឌលគិរី÷ទឹកភ្នែករាស្ត្រស្រស់ៗ រងគ្រោះដោយសារមន្ត្រីមួយចំនួន

ហេតុអ្វី មន្ត្រី៨នាក់ត្រូវបាន ប្រជាពលរដ្ឋប្តឹងទៅសាលាស្រុកលំផាត់?

យោងពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី: របស់លោក ខើន វើន អាយុ៣៦ឆ្នាំ ជនជាតិក្រោល សញ្ជាតិខ្មែរ ភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលបានដាក់សំណើរស្នើរសុំកាន់កាប់ប្រើប្រាស់ដីធ្លីដែលមាន ទទឹង២០០ម៉ែត្រ បណ្តោយ៣០០ម៉ែត្រ ផ្ទៃក្រឡាសរុប៦០០០០ម៉ែត្រការេ ចាប់តាំងពីឆ្នាំ២០០០មក ក៏មានការទទួលស្គាល់ពីសំណាក់លោកប្រធានភូមិ លោកមេឃុំ ចុះហត្ថលេខាបោះត្រា ឯកភាព រួចរាល់ផងដែរ។

ក្រោយពីបានឯកសារប្រើប្រាស់ដីធ្លីដោយស្របច្បាប់រួចមក លោក ខើន វើន ព្រមទាំងភរិយាឈ្មោះ ឡាយ ទី ក៏នាំគ្នាបង្កបង្កើនផល ដាំដំឡូង ស្វាយចន្ទី សំរាប់ផ្គត់ផ្គង់ដល់សេដ្ឋកិច្ចគ្រួសារ។ ស្រាប់តែថ្ងៃមួយមានមន្ត្រី ចំនួន៨នាក់
១:ឈ្មោះ សឿន ខេមរៈ ជាប្រធានដែនជំរកស្រុកលំផាត់
២:ឈ្មោះ ចិត្រ
៣:ឈ្មោះ ទូច
៤:ឈ្មោះ ធា
៥:ឈ្មោះ វិចិត្រ
៦:ឈ្មោះ តាយិន
៧:ឈ្មោះ ចាន់ធី
៨:ឈ្មោះ រុន ណៃ
ដោយជិះម៉ូតូចនួន៧គ្រឿង មនុស្ស៧នាក់ប្រដាប់ដោយអាវុធ
បានចុះចាប់គោយន្តកន្ត្រៃ០១គ្រឿង មាស៊ីនខួងដី០១គ្រឿង ម៉ូតូម៉ាកឆ្លាម ០១គ្រឿង ម៉ាស៊ីនកាត់ឈើបង្គោលរបង០១គ្រឿង ឃុំខ្លួនមនុស្សមួយយប់ មួយថ្ងៃកន្លះ ដោយខុសច្បាប់ ថែមទាំងជំរិតទារប្រាប់រហូតដល់១៥លានទៀត។
ក្រោយពីលោក ម៉ៅ កុសល និងលោក បុរី ទទួលបានប្រាក់៦លានរៀល គាត់ដោះលែងតែមនុស្សទេ ចំណែកឯគ្រឿងមាស៊ីនគោយន្តកន្ត្រៃសំភារៈផ្សេងទៀត គាត់អោយទៅរកលុយបន្ថែមទៀត ជាថ្នូរយកសំភារៈនោះទៅវិញ ដោយទុកឱកាសត្រឹមតែ ០៣ថ្ងៃប៉ុណ្ណោះ។

មហាជនក៏ដូចជាបងប្អូនប្រជាពលរដ្ឋរស់នៅភូមិឃុំពួកគាត់ពិតជាងឿងឆ្ងល់និងភយ័ខ្លាច ជាខ្លាំងនៅក្រុមមន្ត្រីខាងលើដែលមក ធ្វើសកម្មរបៀបនេះមកលើប្រជាពលរដ្ឋ ។
ចំពោះរឿងរ៉ាវករណីនេះ អង្គភាពរបស់យើងខ្ញុំរងចាំការបកស្រាយបំភ្លឺ គ្រប់ពេលវេលា។

ដោយគឹម កាណេត និពន្ធនាយករងGBN Tv online  កែសម្រួលដោយលោកស្រី ជ្រន ធីតា
ទំនាក់ទំនងផ្សាយពានិជ្ជកម្មលេខ089 773 373,016 757














Previous Post Next Post