សង្កាត់នៅរាជធានីភ្នំពេញធ្វើយុទ្ធនាការផ្សព្វផ្សាយការហាមលក់ យអេឡិចត្រូនិក
គេហទំព័រ (www.td-globaltvnews.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ សូមអរគុណ

សង្កាត់នៅរាជធានីភ្នំពេញធ្វើយុទ្ធនាការផ្សព្វផ្សាយការហាមលក់ យអេឡិចត្រូនិក

 សង្កាត់នៅរាជធានីភ្នំពេញធ្វើយុទ្ធនាការផ្សព្វផ្សាយការហាមលក់ យអេឡិចត្រូនិក

ភ្នំពេញ៖សង្កាត់ជាច្រើននៅរាជធានីភ្នំពេញបានធ្វើយុទ្ធនាការចុះការផ្សព្វផ្សាយស្ដីពីការហាមលក់ ការចែកចាយ និងប្រើប្រាស់បារីអេឡិចត្រូនិក (vape)ទៅដល់ទីតាំងអាជីវកម្មរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន ក្រោយសង្កេតឃើញថា ការចែកចាយ និងការប្រើប្រាស់បារីអេឡិចត្រូនិ (vape) នៅតែបន្តមាន។
នេះបើយោងតាមការឱ្យដឹងពីអង្គការចលនាដើម្បីសុខភាពកម្ពុជាចេញផ្សាយនៅថ្ងៃទី២៣ខែមិថុនា ឆ្នាំ ២០២៣។
ប្រភពដដែលបានបញ្ជាក់ថា ការចុះផ្សព្វផ្សាយការហាមលក់ ការចែកចាយ និងប្រើប្រាស់បារីអេឡិចត្រូនិក (vape)នេះក្នុងគោលបំណងចូលរួមទប់ស្ដាត់ការចែកចាយលក់បារីអេឡិចត្រូនិក និងស្នើសុំកិច្ចសហការជាមួយម្ចាស់អាជីវកម្មនានា កុំឱ្យ លក់ ឬផ្ដល់ទីតាំងប្រើប្រាស់បារីអេឡិចត្រូនិក និងរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចប្រសិនបើដឹងថាមានការចែកចាយលក់ ឬប្រើប្រាស់បារីអេឡិចត្រូនិក នៅទីតាំងណាមួយ។
គិតក្នុងខែមិថុនា ២០២៣នេះ មានសង្កាត់៨ហើយ បានចុះផ្សព្វផ្សាយស្ដីពីការហាមលក់ ការចែកចាយ និងប្រើប្រាស់បារីអេឡិចត្រូនិក (vape) រូមមាន៖ សង្កាត់ទួលសង្កែ២ សង្កាត់ទឹកថ្លា សង្កាត់ផ្សារដេប៉ូទី៣ សង្កាត់ដង្កោ សង្កាត់ចោមចៅទី១ សង្កាត់បឹងសាឡាង សង្កាត់ជ្រោយចង្វារ សង្កាត់ទួលទំពូងទី១។
លោកវេជ្ជបណ្ឌិត មុំគង់ នាយកប្រតិបត្តិ អង្គការចលនាដើម្បីសុខភាពកម្ពុជា បានឱ្យដឹងថា បារីអេឡិចត្រូនិកជាផលិតផលដ៏មានគ្រោះថ្នាក់បំផុត។ វាផ្ទុកជាតិនីកូទីន ដែលធ្វើឱ្យអ្នកប្រើប្រាស់ញៀនខ្លាំង ជាពិសេសចំពោះយុវជន និងកុមារ។ សារធាតុនីកូទីននេះ ក៏បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់ខួរក្បាល សតិបញ្ញា ស្មារតី និងប្រាជ្ញារបស់កុមារ ។ ចំពោះយុវជន នីកូទីន ធ្វើឱ្យមានការចង់ចាំមិនល្អ ភ្លេចភ្លាំង ពិបាកក្នុងការផ្ចង់អារម្មណ៍ ដែលនាំឱ្យប៉ះពាល់ដល់សមត្ថភាពការងារ និងរៀនសូត្ររបស់ពួកគេ។ ចំណែកសារធាតុផ្សេងទៀត ដូចជាប្រូពីលែនគ្លីកូល (Propylene glycol) និង គ្លីសេរីន (Glycerin) វាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សួត និងបេះដូង។
ការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក ឬវេបនៅតែបន្តកើនឡើងតាមរយៈបណ្តាញព័ត៌មានសង្គមដូចជា Facebook Tik Tok និង Telegram ជាដើម ដែលការផ្សព្វផ្សាយលក់នេះមានផ្សារភ្ជាប់ជាមួយបង្ហោះជារូបភាព ឬវីដេអូ ទាក់ទាញឱ្យមានការប្រើប្រាស់ជាពិសេសក្នុងចំណោមយុវជន និងកុមារ។ គិតត្រឹម៦ខែចុងក្រោយនេះ ការកើនឡើងលក់ ការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក ឬវេប កើនឡើង៣ដង បើធៀបនឹងខែធ្នូ ឆ្នាំ២០២២ បើទោះបីជាអាជ្ញាធរមានសមត្ថកិច្ចបានចុះចាប់និងធ្វើកិច្ចសន្យាកន្លងមកក៏ដោយ នេះបើយោងតាមការអង្កេតត្រួតពិនិត្យជាប្រចាំរបស់អង្គការចលនាដើម្បីសុខភាពកម្ពុជាបានបង្ហាញក្នុងសិក្ខាសាលាស្ដីពីបារីអេឡិចត្រូនិកនៅរដ្ឋបាលរាជធានីភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។

ដើម្បីបង្ការកុមារ និងយុវជនកុំឱ្យចាប់ផ្ដើមប្រើប្រាស់ ឬបញ្ឍប់ការប្រើប្រាស់បារីអេឡិចត្រូនិក អាជ្ញាធរបាក៉ព័ន្ធគួរតែមានយន្តការផ្លូវច្បាប់បន្ថែម ដើម្បីដាក់ទោសទ័ណ្ឌដល់អ្នកលក់បារីអេឡិចត្រូនិក និងអន្តរាគមន៍លើការហាមឃាត់កាតនាំចូលបារីអេឡិចត្រូនិក ពីព្រោះថា បើគ្មានការនាំចូល ក៏គ្មានការប្រើប្រាស់ដែរ។
គួរបញ្ជាក់ផងដែរថា ផលិតផលបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី (HTPs) ត្រូវបានហាមឃាត់ប្រើប្រាស់ ចែកចាយ ធ្វើអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា យោងតាមសេចក្ដីណែនាំស្ដីពីការចាត់វិធានការ បង្ការ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (Sisha) និងបារីអេឡិចត្រូនិក (E-Cigarette) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចុះឆ្នាំ២០១៤ និងឆ្នាំ២០២១៕








Previous Post Next Post