ដើម្បីចូលរួមឃោសនាស្វែងរក សំលេងឆ្នោតជូនដល់ គណបក្សប្រជាជនកម្ពុជា នៃអណ្តិតថ្មីឆ្នាំ២០២៣
គេហទំព័រ (www.td-globaltvnews.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ សូមអរគុណ

ដើម្បីចូលរួមឃោសនាស្វែងរក សំលេងឆ្នោតជូនដល់ គណបក្សប្រជាជនកម្ពុជា នៃអណ្តិតថ្មីឆ្នាំ២០២៣

 #ដើម្បីចូលរួមឃោសនាស្វែងរក សំលេងឆ្នោតជូនដល់ គណបក្សប្រជាជនកម្ពុជា នៃអណ្តិតថ្មីឆ្នាំ២០២៣


នាព្រឹកថ្ងៃអង្គារទី៤ខែកក្កដាឆ្នាំ២០២៣

👍👍លោក លាប ប៊ុនណ្ណារិទ្ធ ប្រធានគណកម្មាផ្សារជម្ពូវន្ត័ បានដឹកបងៗសណ្តាប់ធ្នាប់ផ្សារ ចុះផ្សព្វផ្សាយ ចែកខិតបណ្ណ័ ស្តីអំពីគោលនយោបាយ របស់គណបក្សប្រជាកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជា ហ៊ុន សែន ឈរឈ្មោះជានាយករដ្ឋមន្ត្រី សំរាប់ការបោះឆ្នោតក្នុងអណ្តិតថ្មី ឆ្នាំ២០២៣ (មានលេខរៀងទី18)ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣កក្កដា នាពេលខាងមុខ នេះ សំរាប់លើកទិសដៅក្នុងកិច្ចការកសាង អភិវឌ្ឍន៍ សង្គមជាតិ នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគតបន្តទៅមុខទៀត។

🫶🫶លោក លាប ប៊ុនណ្ណារិទ្ធ ក៏បានបញ្ជាក់ផងដែរថា មានតែគណបក្សប្រជាកម្ពុជា តែមួយទេ ដែលបាននាំមកនូវ សុខសន្តិភាព ទូទាំងផ្ទៃប្រទេស លោកបានជួយសង្គ្រោះ ជីវិត បងប្អូនប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ចេញពីរបបប្រលយ័ពូជសាសន៍ ប៉ុល ពត ។សម្តេច ក៏បានបង្រូបបង្រួមទឹកដី ឯកភាពជាតិ បញ្ចប់សង្គ្រាមទូទាំងផ្ទៃប្រទេស ។បន្ទាប់មកទៀត សម្តេចលោក បានជួយសង្គ្រោះជីវិតបងប្អូនប្រជាពលរដ្ឋ យើងម្តងទៀតក្នុងការដឹកនាំដ៏ឈ្លាសវៃ ចាក់វ៉ាក់សាំង Covid 19 ជូនដល់បងប្អូនប្រជាពលរដ្ឋយើងដោយមិនគិតប្រាក់ រហូតដល់ដុសទី4 ដុសទី/5 និងដុសជំរុញបន្ថែម ទើបធ្វើអោយប្រទេសជាតិយើងរួចចាកផុតពីជំងឺដ៏កាចសាហាវមួយនេះបាន។

🫶🫶សំរាប់លោក លាប ប៊ុនណ្ណារិទ្ធ ផ្ទាល់លោកពេញចិត្ត គាំទ្រជានិច្ចនូវស្នាដៃគុណបំណាច់ដ៏ធំធេង របស់សម្តេចតេជា ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកសន្យាថា និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី18 ធ្វើជានាយករដ្ឋមន្ត្រីបន្តទៅមុខទៀត និងគាំទ្រជានិច្ច ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីបន្តវេន នាអណ្ណតិ ក្រោយៗទៀត។

ដោយ គឹម កាណេត និពន្ធនាយករងGBN TV NEWS
ទំនាក់ទំនងផ្សាយពានិជ្ជកម្មលេខ 089 773 373, 016 757 933










Previous Post Next Post