ការសម្តែង Flash Mob លើកទី២ស្ដីពី«ខ្សែក្រវាត់និងផ្លូវ៖ កម្ពុជាចិនធ្វើដំណើរ
ជាមួយគ្នា»បានរៀបចំធ្វើនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដើម្បីអបអរសាទរខួបគម្រប់១០ឆ្នាំនៃការលើកឡើងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និង
ផ្លូវនិងខួបគម្រប់៦៥ឆ្នាំនៃការបង្កើតចំណងការទូតកម្ពុជា-ចិន ថ្ងៃទី៣ខែកក្កដាឆ្នាំ
២០២៣ វិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG)
បានសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជារៀបចំការសម្តែង Flash Mob លើកទី២ស្ដីពី“កម្ពុជាចិនធ្វើដំណើរជាមួយគ្នា៖ អបអរសាទរខួបគម្រប់១០ឆ្នាំ
នៃការលើកឡើងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ និងខួបគម្រប់៦៥ឆ្នាំនៃការបង្កើតចំ
ណងការទូតកម្ពុជា-ចិន”នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ក្នុងការសម្តែងនេះ តារាចម្រៀងចិននិងបុគ្គលិកខ្មែរដែលបម្រើការនៅក្នុងតំបន់
សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានរួមគ្នាច្រៀងបទ«Wo de Hao Xiongdi»(បង
អ្អូនល្អ)និងបទ«Yueliang Daibiao Wo De Xin»(ព្រះចន្ទតំណាងឱ្យបេះដូងខ្ញុំ)ជាដើម សិល្បករចិនបានសម្តែងកម្មវិធី«ប្តូររបាំងមុខ»ដែលជាបេតិកភណ្ឌវប្បធម៌អរូបី
ជាតិចិននិងក្រុមសិល្បករសិល្បការិនីខ្មែរសម្តែងរបាំឆៃយ៉ាំមិត្តភាពកម្ពុជា-ចិន។ការ
សម្តែងដ៏អស្ចារ្យទាំងនេះបានទាក់ទាញទស្សនិកជនដែលជាកម្មករកម្មការិនីរាប់រយនាក់ចូលរួមទស្សនា។
សូមជម្រាបថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុគឺជាគម្រោងសហប្រតិបត្តិ
ការដ៏សំខាន់រវាងចិននិងកម្ពុជាក្នុងក្របខ័ណ្ឌ”ខ្សែក្រវាត់និងផ្លូវ”។កាលពីឆ្នាំ២០១៦ មុនពេលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា ក្នុងអត្ថបទ
ដែលចុះផ្សាយនៅប្រព័ន្ធសារព័ត៌មានកម្ពុជា លោកXi Jinpingប្រធានរដ្ឋចិនបាន
គូសបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជាគំរូនៃកិច្ចសហប្រតិបត្តិ
ការជាក់ស្តែងរវាងចិននិងកម្ពុជា។នៅឆ្នាំ២០១៨ ពេលចូលរួមវេទិកាកំពូលស្តីពី
កិច្ចសហប្រតិបត្តិការអន្តរជាតិ”ខ្សែក្រវាត់និងផ្លូវ”លើកទី២ដែលរៀបចំធ្វើនៅទីក្រុងប៉េកាំង សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
បានថ្លែងកោតសរសើរថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជាគំរូនៃ
សមិទ្ធផលដ៏ធំធេងក្នុងកិច្ចសហប្រតិបត្តិការ”ខ្សែរក្រវាត់និងផ្លូវ”រវាងកម្ពុជានិងចិន។
ក្រៅពីនេះ តាំងពីឆ្នាំ២០០៨មក តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបាន
ពន្លឿនការកសាងដោយឥតឈប់ឈរដែលបានក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសអន្តរជាតិរបស់កម្ពុជាដែលមានហេដ្ឋារចនាសម្ព័ន្ធពេញលេញទាំងផ្នែកផលិតកម្មនិងជីវភាពរស់នៅ។សហគ្រាសនិងអង្គភាពចំនួន១៧៥ដែលមកពីប្រទេសចិន
អឺរ៉ុបនិងអាមេរិក និងអាស៊ីអាគ្នេយ៍ជាដើមនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុង
ព្រះសីហនុបានផ្តល់ឱកាសការងារចំនួនជិត៣ម៉ឺននាក់ជូនប្រជាជនកម្ពុជា៕