លោកអេង សុគន្ធា បានលះបង់ថវិកាផ្ទាល់ខ្លួនចំនួន 2000000៛ ជួនក្រុមគ្រួសារលោកអ៑ុំ ពេជ្រ សុខា ម្ចាស់បទស្មូត្រទំនួញប្រេត
- ព្រៃវែង : ឯកឧត្តម ដួង អក្ខរា តំណាងអោយលោក អេង សុគន្ធា បានយកថវិការផ្ទាល់ខ្លួនជូនដល់ក្រុមគ្រួសារលោកអ៑ុំ ពេជ្រ សុខា ការអញ្ជើញចូលរួម ឯកឧត្តម បណ្ឌិត ដួង អក្ខរា អគ្គនាយក ទូរទស្សន៍ SA TVHD ONLlNE និងអ្នកសារព័ត៌មានចំនួន 20 អង្គភាព មកពីរបណ្តាលខេត្តផ្សេងៗ អញ្ជើញមកចូលរួមផងដែរ
- លោក អេង សុគន្ធា បានមានប្រសាសន៍ថា ម្ចាស់បទទំនួញប្រេត លោកអ៑ុំ ពេជ្រ សុខា បាននិពន្ធបទទំនួញប្រេតនេះឡើង ធ្វើអោយរូបលោកកាន់តែជ្រះថ្លានៅអំពើល្អ និងដាស់សតិអារម្មណ៍កូនខ្មែរគ្រប់រូប អោយដឹងគុណ តបគុណ អ្នកមានគុណរបស់ខ្លួនគ្រប់ៗរូប លោកបញ្ជាក់ទៀតថា អត្ថន័យបទទំនួញប្រេត ជាស្នាដៃនិពន្ធរបស់លោកអ៑ុំ ពេជ្រ សុខា ធ្វើឲ្យកូនខ្មែរគ្រប់រូប ចងចាំរូបលោកអ៑ុំ មិនអាចបំភ្លេចបានឡើយ។
- លោកអ៑ុំ ពេជ្រ សុខា កើតនៅថ្ងៃទី ០១ ខែ ០២ ឆ្នាំ ១៩៥១ ជាអ្នកខេត្តស្វាយរៀង ហើយក្រោយមក លោកអ៑ុំបានផ្លាស់មករស់នៅ ខេត្តព្រៃវែង
ដោយរោគា សព្វថ្ងៃប្រពន្ធនឹងកូនលោកអ៑ុំជួបការខ្វះខាតយ៉ាងខ្លាំងដោយមើលឃើញការលំបាក ក្រុមគ្រួសាររបស់លោកអ៑ុំ ទើបលោក អេង សុគន្ធា ចិត្តធម៌ លោកតែងតែយកចិត្តទុកដាក់ជួយអ្នកជួប ជីវភាពខ្វះខាតជាហូរហែ
- ចុងក្រោយលោក អេង សុគន្ធា លោកបានអរគុណ ដល់អ្នកសារព័ត៌មានដែលបានជួយស្វែងរក ក្រុមគ្រួសារ លោកអ៑ុំ ពេជ្រ សុខា នឹងឧទ្ទិស មគ្គ ផល ដែលលោកបានធ្វើក្នុងថ្ងៃនេះ សូមអោយបានដល់លោកអ៑ុំ នឹងបុព្វការីជន នឹងញាតិកាទាំងប្រាំពីរសណ្ដានសូមទទួលបានគ្រប់ៗគ្នា កុំបីឃ្នៀងឃ្លាតឡើយ សូមអរគុណ៕